ភ្នំពេញ៖ សិទ្ធិមនុស្សត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្លេះ នោះគឺការផ្តល់សិទ្ធិរស់រានមានជីវិត ជាមួយនិងការស្វះស្វែងរក ស្បៀងអាហារ ជូនប្រជាពលរដ្ឋបានហូបចុកគ្រប់គ្រាន់ បើទោះបី កាលណោះ បរទេសគេបានហ៊ុំព័ទ្ធសេដ្ឋកិច្ចយ៉ាងណាក៏ដោយ។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-08_13-26-52-1024x682.jpg)
នេះបើតាមការលេីកឡេីងរបស់ លោក ឃួង ស្រេង សមាជិក គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្សរាជធានីភ្នំពេញ ក្នុងពិធីប្រកាសបញ្ចូលសមាជិក គណបក្សប្រជាជនកម្ពុជាចំនួន៣៣នាក់ នាព្រឹកថ្ងៃទី៨ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅមន្ទីរគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-08_13-26-53-1024x682.jpg)
លោក ឃួង ស្រេង បានលេីកឡេីងថា គណបក្សប្រឆាំងកន្លងមក តែងលើកយកចំណុច ការរំលោភសិទ្ធិមនុស្ស មកធ្វើជាគោល ក្នុងការវាយប្រហាររាជរដ្ឋាភិបាល។ តែពួកគេបានភ្លេចខ្លួនថា ខ្លួនបានរស់រានមានជីវិត ដោយសារសម្តេចតេជោ ហ៊ុន សែន ដោយសម្តេចបានផ្តល់សិទ្ធិ ជូនតាំងពីឆ្នាំ១៩៧៩មកម្លេះ។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-08_13-26-54-1024x682.jpg)
បន្ថែមលេីនេះ លោក ឃួង ស្រេង បានបញ្ជាក់ថា សិទ្ធិសេរីភាពរបស់មនុស្ស មានដែនកំណត់ និងគ្រប់គ្រងទៅដោយច្បាប់ តែបក្សប្រឆាំង លើកឡើងតែពីសិទ្ធិរបស់ខ្លួន ភ្លេចគិតពីសិទ្ធិអ្នកដដៃ ដោយកន្លងមក បានដើរធ្វើបាតុកម្មពេញផ្លូវ បង្កប៉ះពាល់ ដ៏សណ្តាប់ធ្នាប់សាធារណៈ និងសិទ្ធិសេរីភាពដល់អ្នកដំណើរថែមទៀត។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-08_13-26-56-1024x682.jpg)
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសរួចហើយ គណបក្សប្រជាជនកម្ពុជា លើកលែងទោសជានិច្ច ចំពោះសមាជិកសមាជិការគណបក្សប្រឆាំង ដែលដឹងកំហុស ហើយចូលមករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា លើកលែងតែទណ្ឌិតសម រង្ស៊ី តែម្នាក់គត់។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-08_13-26-57-1024x682.jpg)
លោក ឃួង ស្រេង មានប្រសាសន៍ថា ការប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា និងសំណេះសំណាលជាមួយបងប្អូន អតីតគណបក្សប្រឆាំងនាពេលនេះ គឺដើម្បីចង់ដឹងពីការចង់បានរបស់បងប្អូន ដែលបានសម្រេចចិត្តផ្តាច់ខ្លួន ចេញពីបក្សប្រឆាំង ចូលមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជានិងពន្យល់បងប្អូនឱ្យបានយល់ ពីគោលនយោបាយដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-08_13-26-58-1024x682.jpg)
ជាមួយគ្នានេះ លោក ឃួង ស្រេង បានឱ្យរួមគ្នារក្សាសន្តិភាព ទប់ស្កាត់ឱ្យបានដាច់ខាត ចំពោះរបបប្រល័យពូជសាសន៍ផងដែរ៕
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-08_13-27-00-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-08_13-27-01-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-08_13-27-02-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-08_13-27-04-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)