ប្រទេស ៖ យោងតាមការចេញផ្សាយរបស់ RT ទីប្រឹក្សាផ្នែកសន្តិសុខជាតិ លោក Mike Waltz បាននិយាយថា រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិក អនុប្រធានាធិបតី និងបេសកជនពិសេស របស់សហរដ្ឋអាមេរិក ប្រចាំទ្វីបអឺរ៉ុប នឹងធ្វើទស្សនកិច្ច នៅទ្វីបនេះក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីយុទ្ធសាស្រ្ត សម្រាប់ការបញ្ចប់ជម្លោះរុស្ស៊ី និងអ៊ុយក្រែន។
ប្រភពដដែលបានអះអាងដែរថា គោលបំណងគឺ ដើម្បីពិភាក្សាគ្នាទលើ ព័ត៌មានលម្អិតអំពីរបៀបបញ្ចប់ សង្រ្គាមនៅអ៊ុយក្រែនប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ លោក Waltz បានបដិសេធមិនបញ្ជាក់ថាតើប្រធានាធិបតីអាមេរិក Donald Trump បានពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin លើបញ្ហានេះដែរឬនៅយ៉ាងណានោះទេ។
លោក Trump ផ្ទាល់ធ្លាប់បានអះអាងថាបាននិយាយជាមួយលោក Putin តាមទូរស័ព្ទ ប៉ុន្តែរហូតមកដល់ពេលនេះបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតណា មួយឡើយហើយ វិមានក្រឹមឡាំងមិនបានបញ្ជាក់ ឬបដិសេធការហៅទូរស័ព្ទជា មួយមេដឹកនាំអាមេរិកនោះដែរ។
ឆ្លើយសំណួររបស់អ្នកយកព័ត៌មាន New York Post កាលពីថ្ងៃសុក្រអំពីចំនួនដង ដែលគាត់បានទាក់ទងជាមួយលោក Putinនោះ លោក Trump បានឆ្លើយតបថា ៖ ខ្ញុំមិននិយាយប្រសើរជាង ។ ប្រធានាធិបតីសហរដ្ឋអាមេរិកបានប្រាប់កាសែតថាលោកជឿថាសមភាគី របស់លោកចង់បញ្ឈប់អរិភា ឲ្យបានឆាប់ៗដូចគ្នាដែរ។
លោក Trump ដែលបានប្តេជ្ញាម្តងហើយម្តងទៀតថា នឹងបញ្ចប់ជម្លោះអ៊ុយក្រែន យ៉ាងឆាប់រហ័សនោះ បាននិយាយថា គាត់មានឆន្ទៈជួបជាមួយលោកPutin ។ ប្រធានាធិបតីរុស្ស៊ីបានផ្តល់សញ្ញាថាលោកបើកចំហក្នុងការចរចា ហើយបានរំឭកថាលោកមានទំនាក់ទំនង ជាក់ស្តែង ជាមួយសមភាគីអាមេរិកក្នុងអំឡុង អាណត្តិដំបូងរបស់លោកផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)