ព័ត៌មានអន្តរជាតិ

លោក Elon Musk អំពាវនាវឱ្យបិទប្រព័ន្ធផ្សព្វផ្សាយសំឡេងសហរដ្ឋអាមេរិក VOA និងវិទ្យុអឺរ៉ុបសេរី

afp

យោងតាមការចេញផ្សាយរបស់ RT កំពូលមហាសេដ្ឋីបច្ចេកវិទ្យាលោក Elon Musk ប្រធាននាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលថ្មី ដែលហៅកាត់ថា DOGE បានអំពាវនាវឱ្យបិទប្រព័ន្ធផ្សព្វផ្សាយទាំងឡាយ ដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលអាមេរិក។

បណ្តាញសារព័ត៌មានទាំងនោះដែលរួមមាន Radio Free Europe/Radio Liberty (RFE/RL) និង Voice of America (VOA) ។ ការលើកឡើងកាលពីថ្ងៃអាទិត្យ ដោយក្នុងនោះលោក Musk បាន និយាយ ថា ប្រតិបត្តិការសារព័ត៌មានទាំងនោះ បានត្រឹមតែ ដុត បំផ្លាញចោល លុយ របស់ពលរដ្ឋអាមេរិកប៉ុណ្ណោះ។

គួរឲ្យដឹងដែរថាRFE/RL ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥០ ដើម្បីផ្សព្វផ្សាយការឃោសនាគាំទ្រអាមេរិក និងប្រឆាំងសូវៀតនៅអឺរ៉ុប ហើយត្រូវបានដំណើរការដំបូង ដោយទីភ្នាក់ងារសំងាត់ CIA ។

ដោយឡែក Voice of America ឬវិទ្យសំឡេងអាមេរិកត្រូវបាន បង្កើតឡើងក្នុងទសវត្សរ៍ឆ្នាំ១៩៤០ ដើម្បីប្រឆាំងនឹងការឃោសនារបស់ណាស៊ី ហើយបានផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ខ្លួន ទៅកាន់សហភាពសូវៀតវិញនៅក្នុងឆ្នាំ១៩៤៧ ។

សារព័ត៌មានទាំងពីរបានបន្តក្រោមមូលនិធិ ដោយសភាសហរដ្ឋអាមេរិក ហើយការគ្រប់គ្រងរបស់វាត្រូវបានគ្រប់គ្រង ដោយផ្ទាល់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលក្នុងនោះទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល (USAGM) គឺអង្គភាពដែលគ្រប់គ្រងទាំង VOA និង RFE/RL៕

To Top