ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះ បញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា អគ្គិសនីកម្ពុជានឹងដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈ ដើម្បីជ្រើស រើស អ្នកទទួលការងារ ស្តីពីការងារជីកស្រះទំហំ (25 x 35 x 3.5)m និងយកដីចាក់លើកធ្វើជាទំនប់តាមព្រំដី ប្រវែង 198m នៅអនុស្ថានីយព្រះវិហារ, ការងារក្រាលថ្ម (23) ទំហំ 1500㎡ កម្រាស់ 0.1m នៅអនុស្ថានីយបន្ទាយមាស (GS29), ក្រាលថ្ម (23) ទំហំ 2000㎡² កម្រាស់ 0.15m នៅអនុស្ថានីយស្ទឹងហាវ (GS23), និងក្រាលថ្ម (23) ទំហំ 4455m² កម្រាស់ 0.15m នៅអនុស្ថានីយទួលក្រសាំង (GS7) ជូននាយកដ្ឋានបញ្ជូនអគ្គិសនី (ផែនការឆ្នាំ 2020) ។
អគ្គិសនីកម្ពុជា បានរៀបចំ ឯកសារសម្រាប់ ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមពិគ្រោះថ្លៃ ។ ឯកសារ ពិគ្រោះថ្លៃ មានដាក់លក់ នៅអង្គភាពលទ្ធកម្ម ដែលមានអាសយដ្ឋាន ៖ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី 11 ខែ កុម្ភៈ ឆ្នាំ 2025 តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទំនាក់ទំនង៖ 092 65 23 57 និង Website: www.edc.com.kh) ។
ឯកសារពិគ្រោះថ្លៃ ដែលបានបំពេញរួចត្រូវប្រគល់ ជូនអង្គភាពលទ្ធកម្មយ៉ាងយូរបំផុត ត្រឹម ថ្ងៃទី 25 ខែ កុម្ភៈ ឆ្នាំ 2025 វេលាម៉ោង 11:00 នាទី ។
ការបើកសំណើពិគ្រោះថ្លៃនឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម តាមអាសយដ្ឋានខាងលើ ថ្ងៃទី 25 ខែ កុម្ភៈ ឆ្នាំ 2025 វេលាម៉ោង 15:00 នាទី ។
ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬ មានប្រភពតែមួយ អាចដាក់សំណើពិគ្រោះថ្លៃបាន តែមួយគត់។
ក្រុមហ៊ុន/សហគ្រាស ដែលមានបំណង ចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទង ជាមួយអង្គភាពលទ្ធកម្ម ដើម្បីទិញឯកសារ ពិគ្រោះថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការពិគ្រោះថ្លៃនេះ៕
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-11_11-52-53.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)