ព័ត៌មានអន្តរជាតិ

អាមេរិក៖ យន្តហោះឯកជន របស់តារាចម្រៀង Vince Neil បុកជាមួយយន្តហោះមួយទៀត នៅអាកាសយានដ្ឋាន Scottsdale រដ្ឋ Arizona បណ្តាលឱ្យស្លាប់ម្នាក់

AFP

បរទេស៖ អាជ្ញាធរបាននិយាយថា មនុស្សម្នាក់ បានស្លាប់ និងអ្នកផ្សេងទៀតបានរងរបួស នៅពេលដែលយន្តហោះឯកជន មួយគ្រឿង របស់តារាចម្រៀង Vince Neil របស់ក្រុម Mötley Crüe បានបុកជាមួយយន្តហោះមួយផ្សេងទៀត កាលពីរសៀលថ្ងៃចន្ទ នៅឯអាកាសយានដ្ឋាន Scottsdale ក្នុងរដ្ឋ Arizona សហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា អ្នកតំណាងរបស់ Neil លោក Worrick Robinson, IV បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា យន្តហោះរបស់ Neil បានចុះចតនៅ អាកាសយានដ្ឋាន នៅពេល ដែលវាធ្លាក់ចេញពីផ្លូវរត់ ហើយបានបុកជាមួយយន្តហោះ មួយគ្រឿងទៀតដែលកំពុងចត។ មានអ្នកបើកបរពីរនាក់ និងអ្នកដំណើរពីរនាក់នៅលើយន្តហោះរបស់ Neil ប៉ុន្តែ Vince Neil មិនស្ថិតក្នុងចំណោមពួកគេទេ។

យោងតាមលោកស្រី Kelli Kuester អ្នកសម្របសម្រួល ផែនការ អាកាសចរណ៍ និងផ្សព្វផ្សាយនៅអាកាសយានដ្ឋាន Scottsdale បានឱ្យដឹងថា យន្តហោះដែលមកដល់បាន ធ្លាក់ចេញពីផ្លូវរត់ ហើយបានបុកជាមួយយន្តហោះ Gulfstream 200 ដែលចតនៅលើ ទ្រព្យសម្បត្តិឯកជន ។ លោកស្រីបាននិយាយថា វាហាក់ដូច ជាឧបករណ៍ចុះចតសំខាន់ ខាងឆ្វេងរបស់យន្តហោះមានបញ្ហា ទើបបណ្តាលឱ្យមានបញ្ហា បុកគ្នានេះកើតឡើង៕
ប្រែសម្រួលៈ ណៃ តុលា

To Top