ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបឋកថា លើភាពជាអ្នកដឹកនាំស្តីពី «វិធីសាស្រ្ត នៃគិតពិចារណា តាមបែបវិចារវិទ្យា»

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាល នៅថ្ងៃ១១ កុម្ភៈ បានធ្វើបទបាឋកថា ក្នុងវគ្គភាពជា អ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោម ឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣ ៩៣៥នាក់ លើប្រធានបទ «វិធីសាស្រ្តនៃគិតពិចារណា តាមបែបវិចារវិទ្យា» ផ្នែកទី១។

ជាកិច្ចចាប់ផ្តើម សាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំណេះសំណាល និងពាំនាំនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាដែលបានកោតសរសើរ ដល់ថ្នាក់ដឹកនាំ មន្រ្តី-បុគ្គលិក នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ដែលបានខិតខំប្រឹងប្រែង បំពេញ ការងារភារកិច្ចលើការពង្រឹង សេវាសុខាភិបាលប្រកប ដោយលទ្ធផលជាទីមោទនៈ ដើម្បីចូលរួមចំណែក ក្នុងការ អនុវត្តទៅតាមទិសដៅ ជាយុទ្ធសាស្រ្ត និងជាអាទិភាពវិស័យ សុខាភិបាល នៅក្នុងកម្មវិធីនយោបាយក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាល។

ជាកិច្ចបន្ត សាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកទ្រឹស្តីទស្សនវិជ្ជារបស់អ្នកប្រាជ្ញមួយចំនួន ដើម្បីឆ្លុះបញ្ចាំងក្នុងទិដ្ឋភាពការងារ និងជាពុទ្ធិសម្រាប់អភិវឌ្ឍខ្លួនយើងម្នាក់ៗ ផងដែរ ។ ឆ្លៀតក្នុងឱកាសនោះដែរ សាស្រ្តាចារ្យរដ្ឋមន្ត្រី បានលើកយកចំណុចសំខាន់ៗ មួយចំនួន ដែលបានសិក្សា កន្លងមកដោយសង្ខេប នូវចំណុចសំខាន់ៗនោះរួមមាន៖ ការពង្រឹងធនធានមនុស្ស និងការសិក្សាពីគំនិតច្នៃប្រឌិតក្នុងការងារ៕

To Top