ព័ត៌មានអន្តរជាតិ

លោក Zhang Guoqing អញ្ជើញចូលរួម និងថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូល បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត ក្រុងប៉ារីស

កាលពីថ្ងៃទី ១០ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ លោក Zhang Guoqing តំណាងពិសេស របស់លោកប្រធានរដ្ឋចិន Xi Jinping និងជាឧបនាយករដ្ឋមន្រ្តីចិន បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត នៅក្រុងប៉ារីស ។

លោក Zhang Guoqing បានលើកឡើងថា បញ្ញាសិប្បនិម្មិត បានក្លាយជាកម្លាំង ជំរុញដ៏សំខាន់ សម្រាប់ការធ្វើបដិវត្តន៍បច្ចេកទេស និងវិទ្យាសាស្ត្រនិង នវានុវត្តន៍ ខាងឧស្សាហកម្មជុំថ្មី ។ ប្រទេសចិន បាននិងកំពុងចូលរួម ក្នុងការធ្វើអភិបាលកិច្ចបញ្ញាសិប្បនិម្មិត ជាសកលប្រកបដោយអកប្បកិរិយា ទំនួលខុសត្រូវខ្ពស់ ។ ប្រឈមមុខនឹងកាលានុវត្តភាព និងបញ្ហាប្រឈម នៃការអភិវឌ្ឍ បញ្ញាសិប្បនិមិត្ត សហគមន៍អន្តរជាតិ គួរតែប្រកៀកស្មាគ្នា ដើម្បីផ្តួចផ្តើមឱ្យប្រើប្រាស់ AI ប្រកបដោយ សីលធម៌ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ ខាងការច្នៃប្រឌិតថ្មី ពង្រឹងបរិយាបន្ន និងផ្តល់ផលប្រយោជន៍ ជាទូទៅ ក៏ដូចជាធ្វើឱ្យ អភិបាលកិច្ច សកលមានសុក្រឹតភាព ។ ប្រទេសចិនរីករាយធ្វើការជាមួយ បណ្តាប្រទេសនានា ក្នុងវិស័យបញ្ញា សិប្បនិមិត្តដើម្បីរួមគ្នា ជំរុញការអភិវឌ្ឍ រួមគ្នាការពារសន្តិសុខ និងរួមគ្នាចែករំលែកសមិទ្ធផល ក្នុងន័យរួមគ្នាកសាងសហគមន៍ រួមវាសនារបស់មនុស្សជាតិ ៕

To Top