ព័ត៌មានអន្តរជាតិ

អាមេរិក៖ ព្រិល និងភ្លៀងលាយព្រិល បន្តវាយលុករដ្ឋ រដ្ឋអាត្លង់ទិក ខណៈនៅរដ្ឋ កាលីហ្វ័រញ៉ា កំពុងត្រៀមសម្រាប់ទឹកជំនន់

VOA

បរទេស៖ ព្រិល ភ្លៀងលាយព្រិល និងភ្លៀងត្រជាក់ ត្រូវបានគេរំពឹងថានឹងបន្តវាយលុកនៅ Appalachians ភាគកណ្តាល និងពាក់កណ្តាលរដ្ឋអាត្លង់ទិក នៅថ្ងៃពុធ ខណៈដែលនៅរដ្ឋកាលីហ្វ័រញ៉ាបានត្រៀមខ្លួនសម្រាប់ព្យុះដែលអាចជន់លិចតំបន់ដែលបំផ្លាញដោយភ្លើងឆេះព្រៃនាពេលថ្មីៗនេះ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ព្រិលធ្លាក់ខ្លាំងជាពិសេស – រហូតដល់កម្រាស់ជិត ២៥សង់ទីម៉ែត្រ ត្រូវបានរំពឹងទុកនៅក្នុងផ្នែកខ្លះនៃរដ្ឋ Virginia និង West Virginia នេះបើយោងតាមសេវាអាកាសធាតុជាតិ។ ការកកកុញទឹកកកអាចឡើងដល់ជាង ៨,៤ មីលីម៉ែត្រនៅ Stanleytown រដ្ឋ Virginia និង ៦,៣ មីល្លីម៉ែត្រនៅ Glendale Springs រដ្ឋ North Carolina ។

នៅរដ្ឋកាលីហ្វ័រញ៉ា ដែលទំនងជានឹងមានទឹកជំនន់ជន់លិចតំបន់ទីក្រុងនៅទូទាំងកណ្តាល និងភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រញ៉ា នេះបើយោងតាមសេវាកម្មអាកាសធាតុ។

ព្យុះព្រិលដែលបានបក់ចូលទៅក្នុងរដ្ឋពាក់កណ្តាលអាត្លង់ទិកកាលពីថ្ងៃអង្គារ បានបណ្តាលឱ្យមានឧបទ្ទវហេតុនៅលើផ្លូវទឹកកកហើយបានជំរុញឱ្យមានការបិទសាលារៀន។ គិតត្រឹមយប់ថ្ងៃអង្គារ មនុស្សជិត ១២.០០០ នាក់នៅរដ្ឋ Virginia បានបាត់បង់ថាមពល ឬ គ្មានភ្លើងប្រើប្រាស់, នេះបើយោងតាម PowerOutage.us ៕

ប្រែសម្រួលៈ ណៃ តុលា

To Top