បរទេស៖យោងតាមការចេញផ្សាយរបស់ RT អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានព្រមានប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃពុធថា ប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក នឹងធ្វើការវាយលុកយ៉ាងធ្ងន់ធ្ងរដល់ទីក្រុងមូស្គូ ប្រសិនបើប្រទេសនេះវាយប្រហារលើរដ្ឋសមាជិកណាមួយរបស់ខ្លួន។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មន្ត្រីជាន់ខ្ពស់មកពីប្រទេសសមាជិកណាតូអឺរ៉ុប រួមទាំងលោក Rutte បានចោទប្រកាន់ថា រុស្ស៊ីកំពុងកាន់កាប់ផែនការឈ្លានពានឆ្ពោះទៅកាន់ប្លុកយោធារបស់ខ្លួន។
ទោះបីជាយ៉ាងណាក្តីលោក Putin បានច្រានចោលការរំពឹងទុកនេះម្តងហើយម្តងទៀត ដោយហៅវាថា សមហេតុសមផលនិងជាហេតុផលដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃការចំណាយយោធារបស់រុស្សីប៉ុណ្ណោះ។
ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប្រ៊ូសែលកាលពីថ្ងៃពុធ លោក Rutte បាននិយាយថា នៅពេលនេះ ប្រសិនបើលោកPutinនឹងវាយប្រហារអង្គការណាតូ នោះច្បាស់ណាស់នឹងប្រតិកម្មដ៏ខ្លាំងក្លានិងបំផ្លិចបំផ្លាញមួយកើត។ គាត់នឹងចាញ់។ ដូច្នេះកុំឲ្យគាត់សាកល្បងវាហើយគាត់បានដឹងអំពីរឿងនេះហើយ។
ក្នុងនោះផងដែរលោកក៏បានបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ ណាតូត្រូវចំណាយបន្ថែមទៀតលើវិស័យការពារជាតិ ដើម្បីអាចការពារខ្លួនបានរយៈពេល ៤ ឬ ៥ ឆ្នាំចាប់ពីពេលនេះតទៅ៕
ប្រែសម្រួល៖ស៊ុនលី
