សេអ៊ូល៖ យោងតាមឯកសារផ្លូវការមួយ បានឲ្យដឹងថា កូរ៉េខាងជើង បានទាមទារក្នុងអំឡុងពេលកិច្ចចរចាអន្តរកូរ៉េក្នុងឆ្នាំ ១៩៩០ ឱ្យកូរ៉េខាងត្បូងរុះរើរបាំង ដែលខ្លួនបានដំឡើង នៅតាមព្រំដែនរបស់ពួកគេ ដោយហៅវាថាជា “ការអាម៉ាស់” សម្រាប់ប្រជាជនកូរ៉េ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។
ព័ត៌មាននេះត្រូវបានបង្ហាញនៅក្នុងឯកសារផ្លូវការ របស់ក្រសួងបង្រួបបង្រួម ដែលបានកត់ត្រាកិច្ចចរចា អន្តរកូរ៉េ ដែលបានធ្វើឡើងនៅចន្លោះខែកញ្ញាឆ្នាំ១៩៨៤ ដល់ខែកក្កដា ឆ្នាំ១៩៩០ ដែលមានចំនួនសរុប ២២៦៦ ទំព័រ និងរួមបញ្ចូលនាទីដាច់ដោយឡែកពីកិច្ចពិភាក្សានេះ ។ ក្រសួងបានដកចំណាត់ថ្នាក់ និងចេញផ្សាយកំណត់ត្រាបែបនេះ បន្ទាប់ពីរក្សាទុកជាការសម្ងាត់អស់រយៈពេលជាង ៣០ ឆ្នាំដោយសារភាពរសើប។
ឯកសារបានបង្ហាញថា ក្នុងអំឡុងពេលកិច្ចចរចា អន្តរកូរ៉េកម្រិតខ្ពស់ក្នុងឆ្នាំ១៩៩០ ភាគីកូរ៉េខាងជើងបាន ទាមទារឱ្យកូរ៉េខាងត្បូងរុះរើ “ជញ្ជាំងបេតុង” តាមបណ្តោយតំបន់ គ្មានយោធា (DMZ) ដែលបំបែកកូរ៉េទាំងពីរ ដោយចោទប្រកាន់ថា មានភាពអសកម្មក្នុងការជំរុញទំនាក់ទំនងរបស់ពួកគេ ។ កូរ៉េខាងជើងបាននិយាយសំដៅ ដល់របាំងប្រឆាំងរថក្រោះ ដែលយោធាកូរ៉េខាងត្បូង បានដំឡើងក្នុងគោលបំណង ការពារនៅពេលនៃការចរចា។
លោក Paek Nam-sun ដែលពេលនោះ ជាប្រធានគណៈប្រតិភូ កូរ៉េខាងជើង បានលើកឡើងពីរចនាសម្ព័ន្ធ ក្នុងអំឡុងពេលកិច្ចប្រជុំមួយ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៩០ ដោយកត់សម្គាល់ថា “វាមិនមានអ្វីទាបជាង ការអាម៉ាស់សម្រាប់ប្រជាជនកូរ៉េ ដែលមានជញ្ជាំងសិប្បនិមិត្ត ដែលបានដំឡើងនៅពេល ដែលមានខ្សែព្រំដែនយោធា នៅក្នុងប្រជាជាតិ មួយគឺពិតជាគួរឱ្យសោកស្តាយណាស់” ៕
ប្រែសម្រួល ឈូក បូរ៉ា
