ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សា​មេធាវី​ថៃ​ ស៊ើបអង្កេត​ករណី​ទាហាន​ថៃ វាយសម្លាប់បុរសជនជាតិមីយ៉ាន់ម៉ា កាលពីឆ្នាំ២០២៤

VOA

បរទេស៖ សមាគមមេធាវីដ៏មានឥទ្ធិពលមួយនៅក្នុងប្រទេសថៃបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងបើកការស៊ើបអង្កេតលើការចោទប្រកាន់ថា ទាហានថៃ បានសម្លាប់បុរសមីយ៉ាន់ម៉ាម្នាក់កាលពីឆ្នាំមុន ដែលជាចំណាត់ការដែលខ្លួននិយាយថា អាចនាំទៅរកការប្តឹងប្រឆាំងនឹងមន្ត្រីណាដែលពាក់ព័ន្ធ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមប្រឹក្សាមេធាវីរបស់ប្រទេសថៃ ដែលតែងតាំងជាមេធាវីរបស់ប្រទេសនេះបានប្រកាសពីការស៊ើបអង្កេតបន្ទាប់ពីទទួលយកពាក្យបណ្តឹងជាផ្លូវការអំពីករណីនេះពីក្រុម Fortify Rights ដែលជាក្រុមតស៊ូមតិអន្តរជាតិដែលធ្លាប់ធ្វើការស៊ើបអង្កេតលើករណីនេះ។

នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីឆ្នាំមុន Fortify Rights បានអះអាងថា ទាហានមិនស្គាល់អត្តសញ្ញាណបីនាក់បានវាយសម្លាប់យ៉ាងព្រៃផ្សៃទៅលើលោក Aung Ko Ko យ៉ាងព្រៃផ្សៃ នៅក្នុងភូមិ Baan Tai ជិតព្រំដែនមីយ៉ាន់ម៉ាកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៤ បន្ទាប់ពីជម្លោះសមាជិកភាពរបស់គាត់នៅក្នុងក្រុមល្បាតសន្តិសុខដែលបង្កើតឡើងដោយជនស៊ីវិលក្នុងតំបន់។

តុលាការ​មិន​ដែល​ចោទប្រកាន់​ទាហាន​ណា​ម្នាក់​ក្នុង​សំណុំរឿង​នេះ​ទេ ប៉ុន្តែ​បាន​កាត់ទោស​ជនស៊ីវិល និង​ជនជាតិ​មី​យ៉ាន់​ម៉ា​ម្នាក់​ទៀត​ឈ្មោះ Sirachuch ដែល​មានឈ្មោះ​តែមួយ​ពីបទ​ឃាតកម្ម​កាលពី​ខែកញ្ញា​។ Fortify Rights អះអាង​ថា Sirachuch កំពុង​ត្រូវ​បាន​គេ​ប្រើ​ជា​អ្នក​ទទួល​ទោស។ លោក Sirachuch បាននិយាយថា គាត់បានឃើញទាហានវាយប្រហារ Aung Ko Ko ៕

ប្រែសម្រួលៈ ណៃ តុលា

To Top