បរទេស៖ តុលាការព្រហ្មទណ្ឌរបស់ប្រទេសថៃ បានអនុម័តសំណើរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាននៅប្រទេសប្រ៊ុយណេនៅថ្ងៃអង្គារ និងថ្ងៃពុធ ដែលជាលើកទីពីរដែលអតីតនាយករដ្ឋមន្ត្រី ត្រូវបានអនុញ្ញាតឱ្យចាកចេញពីប្រទេសថៃ បន្ទាប់ពីបានដាក់ប្រាក់ធានាចំនួន ៥ លានបាត។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថាទោះជាយ៉ាងណា តុលាការបានច្រានចោលសំណើរបស់លោកក្នុងការបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម និងកម្ពុជា ក្នុងអំឡុងពេលដូចគ្នានេះ។
លោកថាក់ស៊ីន បំពេញទស្សនកិច្ចនៅប្រទេសប្រ៊ុយណេនៅថ្ងៃទី១៨ និង១៩ ខែកុម្ភៈ ក្នុងតួនាទីជាទីប្រឹក្សាប្រធានអាស៊ាន។ ប្រទេសម៉ាឡេស៊ីធ្វើជាប្រធានប្លុកប្រទេសចំនួន ១០ នៅឆ្នាំនេះ ហើយនាយករដ្ឋមន្ត្រី លោក អាន់វ៉ា អ៊ីប្រាហ៊ីម មុននេះ បានតែងតាំងលោក ថាក់ស៊ីន ជាទីប្រឹក្សាក្រៅផ្លូវការរបស់គាត់អំពីកិច្ចការអាស៊ាន។
លោកថាក់ស៊ីនត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេសដោយគ្មានការអនុញ្ញាតក្រោមលក្ខខណ្ឌនៃការនៅក្រៅឃុំ ដោយរង់ចាំការកាត់ក្តីលើបទចោទប្រមាថព្រះមហាក្សត្រ និងបទឧក្រិដ្ឋកម្មកុំព្យូទ័រដែលកើតចេញពីបទសម្ភាសន៍ដែលលោកបានផ្ដល់ឱ្យនៅប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំ២០១៥។ សក្ខីកម្មសាក្សីក្នុងសំណុំរឿងនេះគ្រោងនឹងស្តាប់នៅខែកក្កដាឆ្នាំនេះ។
មានសេចក្តីរាយការណ៍ថា ការយល់ព្រមរបស់តុលាការបានធ្វើឡើងបន្ទាប់ពីលោក អាន់វ៉ា បានផ្ញើលិខិតអញ្ជើញតាមរយៈក្រសួងការបរទេសឱ្យលោក ថាក់ស៊ីន ចូលរួមកិច្ចប្រជុំនេះ ដែលស្រដៀងទៅនឹងពេលវេលាដ៏វែងឆ្ងាយមួយ៕
ប្រែសម្រួលៈ ណៃ តុលា
