ព័ត៌មានជាតិ

សម្ដេចតេជោ ប្រាប់ បុគ្គលដែលបង្កើតគណនី Telegram ក្លែងក្លាយ ដោយយករូបនិងឈ្មោះ សម្ដេច ឲ្យបិទជាបន្ទាន់

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រាប់ ឲ្យបុគ្គលដែលបានបង្កើតគណនី Telegram ក្លែងក្លាយ ដោយបានយករូបនិងឈ្មោះ សម្ដេច បិទជាបន្ទាន់។

នៅលើគណនីហ្វេសប៊ុកនៅរាត្រីថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០១៥នេះ សម្ដេចតេជោ បានបង្ហោះនូវរូបពីរសន្លឹកដោយភ្ជាប់នៅខ្លឹមសារទាំងស្រុងថា៖

«គណនី Telegram ក្លែងក្លាយ

ថ្មីៗនេះ មានគណនី telegram មួយ ឈ្មោះ « Samdech Hun Sen of Cambodia » ដោយមាន username : @spmhunsen6 ជាមួយ Profile រូបភាព ដូចបានភ្ជាប់ជូន បានធ្វើការផ្ញើសារទំនាក់ទំនងទៅគណនី Telegram ប្រជាពលរដ្ឋជាច្រើន ពិសេសក៏បានឆាតចូលក្នុង Group : Samdech Hun Sen of Cambodia Chat ផងដែរ។

សូមបញ្ជាក់ថា គណនី Telegram ខាងលើនេះ ជា គណនី Telegram ក្លែងក្លាយដែលបានដាក់ឈ្មោះបន្លំដូចទៅនឹង Channel Telegram ផ្លូវការរបស់ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា « Samdech Hun Sen of Cambodia» ដែលមាន channel url : https://t.me/spmhunsen (ដែលជា Channel Telegram ផ្លូវការតែ១គត់របស់ សម្ដេចតេជោប្រធានព្រឹទ្ធសភា និងមានសញ្ញា ធិក verified ពណ៌ខៀវពីក្រុមហ៊ុន Telegram) ។

ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានសារ ពីគណនី Telegram នេះ(@spmhunsen6 ) ចៀសវាងការយល់ច្រឡំ និងសូមមានការប្រុងប្រយ័ត្នខ្ពស់។

បុគ្គលដែលបានបង្កើតគណនីនេះ សូមបិទជាបន្ទាន់៕»

To Top