“ជិះស្គីទឹកកក គយគន់រូបចម្លាក់ព្រិលទឹកកក ប្រកួតកីឡាលើព្រិលទឹកកក មហោស្រពតន្រ្តីព្រិលទឹកកក រទេះភ្លើងបើកក្នុងទេសភាពព្រិលទឹកកក។ល។” ប៉ុន្មានឆ្នាំកន្លងទៅនេះ ទិដ្ឋភាពថ្មីនៃទេសចរណ៍ព្រិលទឹកកក ដែលលេចចេញជាបន្តបន្ទាប់ទាំងនេះ បានក្លាយជាផ្នែកដ៏សំខាន់ ក្នុងការកម្សាន្តលំហែកាយ នៅថ្ងៃឈប់ សម្រាក របស់អ្នកផងទាំងពួងជាសន្សឹមៗ ។ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំនេះ តំបន់នានានៃប្រទេសចិន សុទ្ធតែមាន មនុស្សអ៊ូរអរ ទីផ្សារបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បានលេចចេញភាពទាក់ទាញ ជាបន្តបន្ទាប់ ទិដ្ឋភាពថ្មី មុខរបរថ្មីនិងរូបមន្តថ្មី នៃការប្រើប្រាស់បានបំផុស សក្តានុពលតម្រូវការផ្ទៃក្នុង ជាបន្តបន្ទាប់ ។

ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំនេះ កន្លែងជិះស្គីBeidahu នៃខេត្ត Jilin បានទាក់ទាញ អ្នកនិយមចូលចិត្តជិះស្គីជាច្រើន តាមការប៉ាន់ប្រមាណ បានទទួលអ្នកទេសចរចំនួន ៨ម៉ឺន៧ពាន់នាក់ ដែលសម្រេចបាននូវចំណូល ទេសចរណ៍៥១លាន១សែន៨ម៉ឹនយាន់ប្រាក់ចិន ។ “ព្រិលទឹកកក+ សេដ្ឋកិច្ចការប្រកួត” នៃស្រុក Chongli ខេត្ត Hebei បានប្រើប្រាស់សំណង់ នៃការប្រកួតកីឡាអូឡាំពិករដូវរងា ដើម្បីរៀបចំការ ប្រកួតកីឡាជិះ ស្គីអន្តរជាតិនិង កម្មវិធីហ្វឹកហ្វឺនព្រិលទឹកកក របស់យុវជននិងក្មេងជំទង់ ដាក់ចេញនូវការផ្សាយផ្ទាល់ការប្រកួតកីឡា ក៏ដូចជាដាក់បង្ហាញគ្រឿងបរិក្ខារ និងការស្ដារនីតិសម្បទាជាដើម ។ ពីរដូវរងាឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ សរុបទទួលបានអ្នកទេសចរលើស ពី៤លាន៤សែននាក់ ដែលសម្រេច បាននូវចំណូល ទេសចរណ៍ជាង៥ពាន់លានយាន់ប្រាក់ចិន ។

ក្រៅពីតំបន់ភាគខាងជើង ដែលមានទេសភាពព្រិលទឹកកកធម្មជាតិដ៏ពិសេស តំបន់ភាគខាងត្បូងមួយចំនួនក៏បានអភិវឌ្ឍមុខ របរថ្មីពាក់ព័ន្ធនឹងព្រិលទឹកកក ជាបន្តបន្ទាប់ដែរ ដើម្បីជីក យកសក្តានុពល នៃការប្រើប្រាស់ ។ ឧទាហរណ៍ដូចជា តំបន់ដីសណ្តរទន្លេយ៉ាងសេ បានយកកន្លែងជិះស្គីជាស្នូល សម្រាប់អភិវឌ្ឍការបណ្ដុះបណ្ដាល សណ្ឋាគារសម្រាប់ឳពុកម្តាយ និងកូន និងផលិតផលច្នៃប្រឌិតខាងវប្បធម៌ពាក់ព័ន្ធ ពឹងផ្អែកទៅលើឧត្តមភាព ឧស្សាហកម្មកម្មន្តសាល កកើតទៅជាក្រុមឧស្សាហកម្មគ្រឿង បរិក្ខារព្រិលទឹកកក ដែលសម្រេចបាននូវការផ្សារភ្ជាប់គ្នា រវាងការច្នៃប្រឌិតថ្មីខាង ទិដ្ឋភាពប្រើប្រាស់ និងឧស្សាហកម្ម ។ ការបង្កើតមុខរបរថ្មី នៃទេសចរណ៍ព្រិលទឹកកក អាចឆ្លងតាមរយៈការរួមបញ្ចូលគ្នានៃឧស្សាហកម្មជាច្រើនដូចជាកីឡា វប្បធម៌ ការអប់រំនិងគមនាគមន៍ជាដើម ដើម្បីបង្កើតជាប្រព័ន្ធ ប្រើប្រាស់ក្នុងខ្សែសង្វាក់ទាំងមូល ។
កិច្ចប្រជុំការងារសេដ្ឋកិច្ចមជ្ឈិមចិន ឆ្នាំ២០២៤បានលើកឡើងថា នឹងបង្កើនកម្លាំងពង្រីកក្របខ័ណ្ឌ ក្នុងការអនុវត្តគោលនយោបាយថ្មីៗចំនួនពីរ ច្នៃប្រឌិតថ្មីទិដ្ឋភាពប្រើប្រាស់ ក្នុងពហុវិស័យ ពង្រីកការប្រើប្រាស់ ខាងសេវាកម្ម ដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្ម ទេសចរណ៍និងវប្បធម៌ ។“ព្រិលទឹកកក+ វប្បធម៌”គឺបានលើកកម្ពស់គុណភាព និង ភាពធន់នៃសេដ្ឋកិច្ចព្រិលទឹកកកតាមរយៈឧស្សាហកម្មវប្បធម៌ ដាក់បញ្ចូលហ្សែន វប្បធម៌ក្នុងវិស័យនីមួយៗនៃខ្សែសង្វាក់ ឧស្សាហកម្មព្រិលទឹកកក មានតែធ្វើអ៊ីចឹង ទើបអាចឈ្នះលើការប្រកួតដែលមានគុណភាពដូចគ្នា ដើម្បីបង្កើតម៉ាកប្រើប្រាស់ថ្មី ដែលប្រកបដោយកម្លាំងទាក់ទាញ ខាងផ្នែកស្មារតីនិងកម្លាំងឥទ្ធិពលក្នុងទីផ្សារ ។
យកសួនកម្សាន្ត ព្រិលទឹកកកក្រុង Harbin ជាឧទាហរណ៍ សួននេះបានរួមបញ្ចូលសិល្បៈរូបចម្លាក់ទឹកកកនិង រចនាបថសំណង់រុស្ស៊ីជាដើមយ៉ាងស៊ីជម្រៅ បង្ក IP ប្រធានបទ “ផ្លូវសូត្រព្រិលទឹកកក” និងបង្កើតផ្ទាំងទស្សនីយភាពដូចជាប្រាសាទព្រិលទឹកកកជាដើម ។ ពីរដូវរងាឆ្នាំ២០២៣ដល់ឆ្នាំ២០២៤ ក្រុង Harbin បានទទួលភ្ញៀវទេសចរសរុបចំនួនជាង៨៧លាននាក់ ដែលកើនឡើង៣០០ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន និងសម្រេចបាន ប្រាក់ចំណូល ទេសចរណ៍១សែន២ម៉ឺន៤ពាន់៨រយលាន យាន់ប្រាក់ចិន ដែលកើនឡើង៥០០ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នានាឆ្នាំមុន ។ រី ឯតំបន់ Altay នៃភូមិភាគស្វយ័ត Xinjiang បានពឹងផ្អែកលើស្លាកសញ្ញាវប្បធម៌ ដែលជា “ប្រភពដើម នៃការជិះស្គីរបស់មនុស្សជាតិ ” ស្តារបច្ចេកទេសផលិតក្តារជិះស្គី ដោយស្បែកសត្វឡើងវិញ រៀបចំសកម្មភាពទម្លាប់ប្រជាប្រិយ ដូចជាការចាប់ចៀមលើព្រិល និងប្រគុំ ឧបករណ៍ភ្លេង Dongbula ជាដើមដោយអ្នកស្នងបេតិកភណ្ឌវប្បធម៌អរូបី ដើម្បីសម្រេចបាននូវការរួមបញ្ចូល ដោយស៊ីសង្វាក់គ្នារវាងកីឡាព្រិលទឹកកកនិងវប្បធម៌បុរាណ ។
មួយផ្នែកទៀត ការប្រើប្រាស់ បច្ចេកទេស បញ្ញាសិប្បនិម្មិត ការផ្សព្វផ្សាយនិងការលក់ដោយឌីជីថលភាវូបនីយកម្ម នៃឧស្សាហកម្មព្រិលទឹកកក បានផ្តល់ការទ្រទ្រង់ ជាស្នូល ដល់សេវាកម្មទេសចរណ៍ព្រិលទឹកកក ឆ្លងតាមរយៈការប្រមូលទិន្នន័យនិងវិធីគណនាវៃឆ្លាត អាចឈ្វេងយល់យ៉ាង ត្រឹមត្រូវ នូវតម្រូវការ របស់អ្នកប្រើប្រាស់ ដើម្បីផ្តល់ដំណោះស្រាយ សម្រាប់ការប្រើប្រាស់មួយទល់នឹងមួយ និងការប្រើប្រាស់ក្នុងទិដ្ឋភាពផ្សេងៗគ្នា ។
ពីការអភិវឌ្ឍយ៉ាងស៊ីជម្រៅនូវធនធានទេសចរណ៍ព្រិលទឹកកកនៅតំបន់ភាគឦសានដល់ការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងកីឡដ្ឋានព្រិលទឹកកកសិប្បនិម្មិតនៅតំបន់ភាគខាងត្បូង ពីការប្រើប្រាស់ជានិរន្តរភាព នូវសំណង់នៃការប្រកួតកីឡាអូឡាំពិក រដូវរងាដល់ការចារទំព័រព្រិលទឹកកកថ្មី នៃការប្រកួតកីឡាអាស៊ីរដូវរងា ទេសចរណ៍ព្រិលទឹកកកបានក្លាយជាកម្លាំងចលករ ដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ នៃឧស្សាហកម្ម ព្រិលទឹកកក ហើយសេដ្ឋកិច្ចព្រិលទឹកកកកំពុងត្រួសត្រាយ វិស័យថ្មីនៃការអភិវឌ្ឍប្រកប ដោយគុណភាពខ្ពស់របស់ចិន ៕
