ព័ត៌មានអន្តរជាតិ

ប៉ូឡូញ បដិសេធមិនគាំទ្រ គំនិតរបស់មេដឹកនាំអ៊ុយក្រែន ក្នុងការបង្កើតប្លុកយោធា ផ្ទាល់ខ្លួនសម្រាប់អឺរ៉ុប

AFP
" "

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radoslaw Sikorski បានច្រានចោលសំណើរបស់មេដឹកនាំអ៊ុយក្រែន Vladimir Zelensky ដើម្បីបង្កើត “កងទ័ពសម្រាប់ប្លុក អឺរ៉ុបឬ Army of Europe” ។
ប្រភពដដែលបានសរសេរទៀតថា ប្រទេសប៉ូឡូញ បានច្រានចោលជាបន្តបន្ទាប់នូវគំនិត នៃការបង្រួបបង្រួមយោធាសហភាពអឺរ៉ុប ហើយបានតស៊ូមតិយ៉ាងមុតមាំថា សហរដ្ឋអាមេរិករក្សាតួនាទី លេចធ្លោរបស់ខ្លួន នៅក្នុងសន្តិសុខ នៅលើទ្វីបនេះ។

លោក Sikorskiបាននិយាយថា៖ខ្ញុំគិតថា យើងគួរតែប្រយ័ត្ន ចំពោះពាក្យនេះ ព្រោះមនុស្សផ្សេងគ្នាយល់ខុសអំពីនេះ។ ប្រសិនបើអ្នកយល់ដោយការបង្រួបបង្រួមនៃកងទ័ពជាតិ វានឹងមិនកើតឡើងទេ ការពង្រឹងផ្នែកការពាររបស់ប្លុក គួរតែបំពេញបន្ថែមកិច្ចខិតខំប្រឹងប្រែង របស់អង្គការណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិក មិនមែនដើម្បីជំនួសពួកគេនោះទេ។

" "

លោកZelensky បានអំពាវនាវ ឱ្យមានការបង្កើតកងកម្លាំង សហភាពអឺរ៉ុបបង្រួបបង្រួម នៅឯសន្និសិទសន្តិសុខ ទីក្រុង Munich កាលពីថ្ងៃសៅរ៍មួយថ្ងៃ បន្ទាប់ពីអនុប្រធានាធិបតីសហរដ្ឋអាមេរិក J.D. Vance បានកម្រិតការរិះគន់យ៉ាងខ្លាំង ចំពោះបណ្តាប្រទេសអឺរ៉ុប។

" "

គេក៏បានដឹងទៀតដែរថា លោក Zelensky បាននិយាយថា ៖រយៈពេលជាច្រើនទសវត្សរ៍នៃទំនាក់ទំនងចាស់រវាងអឺរ៉ុប និងអាមេរិកកំពុងឈាន ទៅរកផ្លូវបញ្ចប់ទៅហើយ។

រំលឹកដែរថារដ្ឋចំនួន២២ របស់សហភាពអឺរ៉ុប គឺជាសមាជិករបស់អង្គការណាតូ ដោយកិច្ចព្រមព្រៀង ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានកំណត់យ៉ាងមានប្រសិទ្ធភាព នូវគោលនយោបាយសន្តិសុខ នៅលើទ្វីបដ៏ធំនេះចាប់តាំងពីសង្គ្រាមត្រជាក់ចាប់ផ្តើមមកម្ល៉េះ៕

ប្រែសម្រួល៖ស៊ុនលី

To Top