ព័ត៌មានអន្តរជាតិ

ប៉ូលិសវៀតណាមឃាត់ខ្លួន ជនជាតិវៀតណាម ២៤នាក់ ពីបទឆបោកលុយរាប់លានដុល្លារ តាមប្រពន្ធអ៉ីនធើណេត

Photo by Tuyet Nhung

វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប៉ូលិសវៀតណាមបានចាប់ខ្លួនជនសង្ស័យចំនួន ២៤ នាក់ដែលត្រូវបានចោទប្រកាន់ពីបទ ធ្វើសកម្មភាពឆបោកទ្រង់ទ្រាយធំក្នុងប្រទេសវៀតណាម និងប្រទេសជិតខាង តាមរយៈការវិនិយោគលើវេទិកា កាស៊ីណូអនឡាញក្លែងបន្លំ។

អាជ្ញាធរនិយាយថា ប្រតិបត្តិការនេះបានបោកប្រាស់ ជនរងគ្រោះរាប់លានដុងវៀតណាម (១ ទ្រីលានដុង ស្មើនឹង ៣៩,៥ លានដុល្លារ)។

យោងតាមប៉ូលិសខេត្តតៃនិញមានព្រំប្រទល់ជាប់ប្រទេសកម្ពុជាបាននិយាយថា ជនសង្ស័យកំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទប្រើប្រាស់បណ្តាញកុំព្យូទ័រ បណ្តាញទូរគមនាគមន៍ និងមធ្យោបាយអេឡិចត្រូនិក ដើម្បីប្រព្រឹត្តការក្លែងបន្លំ។ អត្តសញ្ញាណរបស់ពួកគេមិនត្រូវបានគេបញ្ចេញទេ ខណៈករណីនេះកំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ។

ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីមានការសហការគ្នា ពីនគរបាលខេត្តតៃនិញ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងសន្តិសុខសាធារណៈ និងឆ្មាំព្រំដែន បន្ទាប់ពីជនជាតិវៀតណាម ១៧៧នាក់ ត្រូវបានអាជ្ញាធរកម្ពុជា ឃាត់ខ្លួនកាលពីពេលថ្មីៗនេះ នៅក្រុងបាវិត ខេត្តស្វាយរៀង ពីបទធ្វើការ និងស្នាក់នៅដោយខុសច្បាប់។

សកម្មភាពទាំងអស់ត្រូវបានចោទប្រកាន់ថា បានចូលរួមក្នុងការឆបោកតាមអ៊ីនធើណេត ដែលកំណត់គោលដៅលើជនរងគ្រោះ ក្នុងប្រទេសវៀតណាម។

អ្នកស៊ើបអង្កេតបានរកឃើញថា ជនជាតិចិនម្នាក់ឈ្មោះ HeYuki បានជួលអគារ ២ ជាន់ក្នុងក្រុងបាវិត ដើម្បីដំណើរការគម្រោងនេះ។ បុគ្គលិកត្រូវបានរៀបចំជាក្រុមឯកទេស មានតួនាទីដូចជា ការគ្រប់គ្រង ការលក់ និងបុគ្គលិកជំនួយ។ យុទ្ធសាស្ត្រចម្បងរបស់ពួកគេពាក់ព័ន្ធនឹងការផ្ញើទៅកានលីង “https://web.sandsking.top/#/” ទៅកាន់ជនរងគ្រោះតាមរយៈកម្មវិធី ដោយនាំពួកគេទៅកាន់ គេហទំព័រក្លែងក្លាយមួយឈ្មោះថា “Casino Bay Sands”៕

To Top