ព័ត៌មានអន្តរជាតិ

លោកXi Jinping​ ៖ អនាគត របស់សហគ្រាសឯកជន មានភាពទូលំទូលាយ ហើយពេលវេលា សម្រាប់សហគ្រាសឯកជន និងសហគ្រិនឯកជន ដើម្បីបង្ហាញទេពកោសល្យ របស់ខ្លួនបានមកដល់

ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ លោកXi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធាន គណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញចូលរួមពិធីសំណេះសំណាល ជាមួយសហគ្រាសឯកជន និងថ្លែងសុន្ទរកថា គន្លឹះនៅក្រុងប៉េកាំង។

លោកបានគូសបញ្ជាក់ថា គោលនយោបាយមូលដ្ឋាន របស់បក្សនិងប្រជាជាតិចិន សម្រាប់ការអភិវឌ្ឍសហគ្រាសឯកជន បានរួមបញ្ចូលក្នុងប្រព័ន្ធ របបសង្គមនិយម ដោយមានលក្ខណៈចិន ហើយនឹងប្រកាន់ខ្ជាប់ អនុវត្តជានិច្ចកាល មិនអាចកែប្រែ ក៏គ្មានលទ្ធភាពកែប្រែទេ ។ ក្នុងយុគសម័យនិងដំណើរថ្មី អនាគតការ អភិវឌ្ឍ របស់សហគ្រាសឯកជន មានភាពទូលំទូលាយ ហើយពេលវេលា សម្រាប់សហគ្រាសឯកជន និង សហគ្រិនឯកជន ដើម្បីបង្ហាញ ទេពកោសល្យ របស់ខ្លួន បានមកដល់ ត្រូវតែបង្រួមបង្រួមគំនិត ពង្រឹងទំនុកចិត្ត និងជំរុញការអភិវឌ្ឍន៍ ប្រកបដោយរឹងមាំនិងគុណភាពខ្ពស់ នៃសេដ្ឋកិច្ចឯកជន ដោយសង្ឃឹមថា សហគ្រាសឯកជន និងសហគ្រិនឯកជន នឹងមានមហិច្ឆតាក្នុងការ តបស្នងសងគុណ របស់ប្រទេសជាតិ ផ្តោតសំខាន់ទៅលើការ អភិវឌ្ឍន៍ គោរពច្បាប់និងធ្វើអាជីវកម្ម ឱ្យបានល្អ ជំរុញវិបុលភាពរួម តាមរយៈអ្នកមានជាមុន ដើម្បីរួមចំណែកកាន់តែច្រើន សម្រាប់ការជំរុញការធ្វើទំនើបកម្ម តាមបែបផែនចិន ៕

To Top