ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលថៃ ច្រានចោលការអំពាវនាវ ឱ្យរំលាយសភា ពីសំណាក់បក្សប្រឆាំង

Bangkok Post
" "

បរទេស ៖ គណបក្សភឿថៃ ដែលកំពុងកាន់អំណាចបានច្រានចោល ការអំពាវនាវរបស់គណបក្សប្រឆាំង ដើម្បីរំលាយសភា ដោយនិយាយថា គណបក្សប្រជាជនហាក់ ដូចជាបានយល់ខុសលើការ សរសេរធម្មនុញ្ញដែលបានស្នើឡើងថា ជាការប្រេះឆាដ៏ធ្ងន់ធ្ងរគ្រប់គ្រាន់ ដើម្បីរារាំងគណបក្សភឿថៃ ពីការបន្តដឹកនាំក្រុមចម្រុះ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Sutin Klungsang សមាជិកសភាបក្សភឿថៃបាននិយាយថា “នោះនឹងមិនប៉ះពាល់ដល់ស្ថិរភាព របស់សម្ព័ន្ធនោះទេ។ វាជារឿងជាធម្មតា ទោះបីជាមានការជាប់គាំងក៏ដោយ”។

" "

បន្ទាប់ពីបរាជ័យទាំងនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រនៃការរួមគ្នាដើម្បីធ្វើវិសោធនកម្មមាត្រា ២៥៦ នៃធម្មនុញ្ញឆ្នាំ២០១៧ គណបក្សប្រឆាំង និងមេដឹកនាំគណបក្សប្រជាជន លោក Natthaphong Ruengpanyawut បានអំពាវនាវឱ្យរំលាយសភា។ កិច្ចប្រជុំបានបរាជ័យដោយសារកង្វះកូរ៉ុម ដែលបណ្តាលឱ្យមានសមាជិក សភារដ្ឋាភិបាលមិនគ្រប់គ្រាន់។

" "

លោក Natthaphong បានលើកឡើងពី “កង្វះការរួបរួម” នៅក្នុងក្រុមចម្រុះ ដែលលោកបាននិយាយថា បានបណ្តាលឱ្យការរួបរួមបរាជ័យ។

លោក Anusorn Iamsa-ard សមាជិកសភាក្នុងបញ្ជីគណបក្សភឿថៃ បានឆ្លើយតបថា «ការយល់ឃើញខុសគ្នា គឺជារឿងធម្មតាទេ គណបក្សភឿថៃនៅតែអាចដឹកនាំក្រុមចម្រុះ និងអនុវត្តគោលនយោបាយ របស់ខ្លួនបាន»។ លោក Anusorn បាននិយាយថា “រដ្ឋាភិបាលនឹងបម្រើពេញអាណត្តិរយៈពេល ៤ឆ្នាំរបស់ខ្លួន សូមកុំបារម្ភ ហើយគណបក្សប្រឆាំង​ មិនគួរធ្វើឱ្យខ្លួនឯងល្ងង់ខ្លៅ ដោយហៅពាក្យចចាមអារ៉ាមទាំងនេះថាជាវិបត្តិ” នោះទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top