ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសស្វាគមន៍ជានិច្ច ចំពោះប្រជាពលរដ្ឋ ដែលចង់ទៅមើលការសាង សងផ្លូវក្រវ៉ាត់ព្រំដែន ដើម្បីឲ្យឃើញច្បាស់នឹងភ្នែក ពីសមិទ្ធផលកសាងព្រំដែន ដោយគ្មានការលាក់បាំងអ្វីនោះទេ ។

មកដល់បច្ចុប្បន្នការសាងសង ផ្លូវក្រវ៉ាត់ព្រំដែន ដែលបានថវិកាពីក្រុមសប្បុរសធម៌ទាំង ក្នុងនិងក្រៅប្រទេស ចំនួន២៧លានដុល្លារ កំពុងដំណើរការយ៉ាងសស្រាក់សស្រាំខណៈពីសប្តាហ៍មុន បានធ្វើសកម្មភាពពុះហែកភ្នំ ៕


