បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី Vladimir Putin បានស្នើថា ការជួសជុលស្ថានីយ៍បូមប្រេង នៅភាគខាងត្បូងនៃប្រទេសរុស្ស៊ី ដែលរងការខូចខាតដោយការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែនកាលពីថ្ងៃចន្ទ។
ការបំផ្លាញនេះគួរតែត្រូវបានទទួលខុសត្រូវ ដោយលោកខាងលិចនេះបើយោងតាម ការលើកឡើងដោយលោកប្រធានាធិបតី Vladimir Putin ។ ហេដ្ឋារចនាសម្ព័ន្ធនេះត្រូវបានដំណើរការដោយ Caspian Pipeline Consortium (CPC) ដែលត្រូវបានគ្រប់គ្រងមួយផ្នែក ដោយក្រុមហ៊ុនអាមេរិក និងសហភាពអឺរ៉ុប។
ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី និងជាអតីតរដ្ឋមន្ត្រីថាមពល លោក Aleksandr Novak បានប្រាប់លោក Putin ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋាភិបាលកាលពីថ្ងៃអង្គារថា ស្ថានីយ៍នេះត្រូវបានវាយប្រហារ កាលពីថ្ងៃចន្ទដោយយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែនយ៉ាងហោចណាស់៧គ្រឿង។
ការវាយប្រហារលើកនេះបានធ្វើឱ្យខូចខាត ដល់ផ្នែកសំខាន់ៗមួយចំនួន ដែលជំរុញឱ្យប្រតិបត្តិកររបស់ខ្លួន ងាកទៅរកគម្រោងបូមទឹកបម្រុង និងសមត្ថភាពកាត់បន្ថយពី ៣០ទៅ៤០ភាគរយ ។
យោងតាមការបញ្ជាក់ដោយលោក Novak ដដែលបានឲ្យដឹងទៀតថាការស្ដារឡើងវិញ នូវសមត្ថភាពពេញលេញរបស់ស្ថានីយ៍នឹងតម្រូវឱ្យមាន ការជួសជុលដ៏ធំមួយ ចាប់តាំងពីវាបានប្រើឧបករណ៍លោកខាងលិច រួមទាំងពីក្រុមហ៊ុន Siemens របស់អាល្លឺម៉ង់ ដែលពីមុនបានបដិសេធមិនផ្គត់ផ្គង់ ឧបករណ៍សម្រាប់បំពង់បង្ហូរឧស្ម័នរុស្ស៊ី ដោយសារបញ្ហាទណ្ឌកម្មជាដើម៕
ប្រែសម្រួល៖ ស៊ុន លី
