ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ចុះពិនិត្យការស្ថាបនាផ្លូវលំ ក្រាលគ្រួសក្រហម ប្រវែងជាង២១ គីឡូម៉ែត្រ នៅស្រុកសណ្ដាន់ខេត្តកំពង់ធំ

" "

ភ្នំពេញ៖លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អមដំណើរដោយ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានក្រុមការងារ របស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវលំក្រាលគ្រួសក្រហមប្រវែងជាង ២១គីឡូម៉ែត្រ ពីទីរួមស្រុកសណ្ដាន់ ទៅកាន់ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា។

លោក សំ លាងទ្រី ប្រធានក្រុមវិស្វកម្ម ស្ថាបនាផ្លូវបានរាយការណ៍បញ្ជាក់ថា ការដ្ឋានស្ថាបនាផ្លូវនេះ បានចាប់ផ្ដើមដំណើរការស្ថាបនានៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ។ ហើយមកដល់ពេលនេះ ការស្ថាបនាផ្លូវ និងការរៀបចំប្រព័ន្ឋលូសម្រាប់រំដោះទឹក ក្នុងរដូវវស្សាដែលមានទំហំជាង ១៣០ម៉ែត្រការ៉េ បានប្រមាណ៥០ភាគរយហេីយ ដោយនឹងត្រូវបញ្ចប់ការស្ថាបនា នៅបំណាច់ខែកុម្ភៈឆ្នាំ២០២៥ខាងមុខនេះ។

" "

លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងអំណរគុណ ចំពោះកងវិស្វកម្មរបសលោក សំ លាងទ្រី ដែលកំពុងតែស្ថាបនាផ្លូវ ដោយការយកចិត្តទុក ដាក់ខ្ពស់. និងសូមអរគុណដល់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ធំ ដែលតែងតែមកពិនិត្យការស្ថាបនាផ្លូវនេះ ជាបន្តបន្ទាប់នាពេលកន្លងមក។

" "

លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានណែនាំដល់ក្រុមវិស្វកម្ម ដែលកំពុងស្ថាបនាផ្លូវលំ ក្រាលគ្រួសក្រហមមួយខ្សែដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ នៅ ពេល នេះ ត្រូវយកចិត្តទុកដាក់ ស្ថាបនា ឱ្យមានគុណភាពល្អ តាម លក្ខណៈ បច្ចេកទេស ធានាការប្រើប្រាស់បានយូរអង្វែង ស្របតាមសំណូមពររបស់ប្រជាជន ។

លោកតា កនាយឧត្តមសេនីយ៍ ក៏បានឧបត្ថម្ភស្បៀងអាហារគ្រឿង ឧបភោគ បរិភោគនិងថវិកា មួយចំនួន ដែលជាអំណោយ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់កងកម្លាំងវិស្វកម្មផងដែរ៕

To Top