ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ តាមម៉ោងក្នុងតំបន់ សកម្មភាពចាក់បញ្ចាំងភាពយន្ត «Ne Zha 2» ដែលសហការរៀបចំ ដោយរដ្ឋបាលជាតិភាពយន្តចិន អគ្គស្ថានីវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងក្លឹបសៀវភៅចិន បានប្រារព្ធនៅទីស្នាក់ការកណ្តាល អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។

អ្នកទទួលខុសត្រូវ អគ្គស្ថានីវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ប្រចាំអង្គសហប្រជាជាតិ និងអាមេរិកខាងជើង បានថ្លែងថា បន្ទាប់ពីភាពយន្តគំនូរជីវចល«Ne Zha 2»ចាក់បញ្ចាំងនៅអាមេរិកខាងជើងបានធ្វើឱ្យប្រជាជនក្នុងតំបន់ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវប្បធម៌ចិន ជំរុញយ៉ាងខ្លាំង ដល់ការផ្លាស់ប្តូរវប្បធម៌ រវាងចិននិងអាមេរិកខាងជើង ។ នេះគឺសមស្របនឹងកម្រិតខ្ពស់ នៃគោលដៅគំនិតផ្តួចផ្តើម របស់អង្គការសហប្រជាជាតិ ដែលអរិយធម៌ នៃគ្រប់ប្រទេសនានារៀន សូត្រគ្នាទៅវិញទៅមក ។ បច្ចុប្បន្ននេះចំណូលបានមកពីការលក់សំបុត្រភាពយន្តនេះបានបង្កើតកំណត់ត្រាថ្មីជាច្រើនក្នុងប្រវត្តិសាស្ត្រភាពយន្ត ក្លាយទៅជាសកម្មភាពវប្បធម៌មួយដែលពិភពលោកទាំងមូលចាប់អារម្មណ៍។
លោកXu Haoliangអនុអគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងថា ភាពយន្ត«Ne Zha 2»ចាក់បញ្ចាំងក្នុងប្រទេស និងតំបន់ជាច្រើនលើពិភពលោក បានជំរុញដល់ការផ្លាស់ប្តូរប្រជាជននិងប្រជាជនរវាងចិននិងគ្រប់ប្រទេស។ ភាពយន្តនេះបានផ្សារភ្ជាប់ជាមួយប្រទេសផ្សេងៗ និងពហុវប្បធម៌ តាមរយៈព្រេងនិទានទេវកថារបស់វប្បធម៌ប្រពៃណីចិន ធ្វើឱ្យទស្សនិកជន ទទួលនូវចំណាប់អារម្មណ៍ដូចគ្នា ៕

