ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ សហគ្រាសឯកជន របស់ចិន នឹងបន្តបំពេញបន្ថែមស្ថិរភាព ក្នុងខែ្សសង្វាក់សកលលោក និងនាំមកនូវកាលានុវត្តថ្មី

“ប្រទេសចិនបានបញ្ចេញសញ្ញាយ៉ាងខ្លាំងក្លា ដើម្បីលើកកម្ពស់ជំនឿចិត្ត របស់សហគ្រាសឯកជន ” “រដ្ឋាភិបាលចិនលើកទឹកចិត្ត ឱ្យសហគ្រាសឯកជន ដើរតួនាទីកាន់តែធំ លើវិស័យការច្នៃប្រឌិតថ្មីបច្ចេកវិទ្យា ” “បានរក្សាសុទិដ្ឋិនិយម ចំពោះនិន្នាការកំណើនថ្មីរបស់ចិន” ។ល។ ប្រព័ន្ធសារព័ត៌មាន និងអ្នកសង្កេតការណ៍បរទេស បានវាយតម្លៃព្រមៗគ្នា ចំពោះពិធីសំណេះសំណាលជាន់ខ្ពស់ ជាមួយសហគ្រាសឯកជន របស់ប្រទេសចិន ដែលបើកធ្វើនៅថ្ងៃទី១៧ ខែកុម្ភៈ ។

លើកនេះ លោកXi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញចូលរួមពិធីសំណេះសំណាល ជាមួយសហគ្រាសឯកជន និងថ្លែងសុន្ទរកថា គន្លឹះជាថ្មីម្តងទៀតបន្ទាប់ពីរំលង អស់រយៈពេលជាង៦ឆ្នាំ ។ ពិធីសំណេះសំណាលលើកនេះ មិនត្រឹមតែសង្កត់ធ្ងន់ថាគោលការណ៍ ណែនាំនិងគោលការណ៍នយោបាយ ជាមូលដ្ឋានរបស់ចិន អំពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន មិនអាចកែប្រែ ហើយក៏ មិនដែលកែប្រែទេ ថែមទាំងបានតម្រង់ទិសដៅ ឱ្យសេដ្ឋកិច្ចឯកជនអភិវឌ្ឍ ប្រកបដោយបរិសុទ្ធនិងគុណភាពខ្ពស់ផងដែរ ។

ក្នុងនាមជាអង្គភាព សេដ្ឋកិច្ចធំទីពីរ នៅលើពិភពលោក អត្រារួមចំណែក របស់សេដ្ឋកិច្ចចិនទៅលើ សេដ្ឋកិច្ចពិភពលោក បានរក្សានៅកម្រិត ប្រហែល៣០ភាគរយ ក្នុងរយៈពេលយូរ ។ ក្នុងនោះ សេដ្ឋកិច្ចឯកជនបានដើរ តួនាទីដ៏សំខាន់ ។ អ្នកផងទាំងពួង តែងតែប្រើលេខ “៥៦៧៨៩”ពិពណ៌នា ពីសារ សំខាន់ របស់សេដ្ឋកិច្ចឯកជនចិន ពោលគឺ បានរួមចំណែក ពន្ធគយ លើសពី៥០ភាគរយ ផលិតផលក្នុងស្រុក សរុបលើសពី៦០ ភាគរយ សមិទ្ធផលខាងការច្នៃប្រឌិតថ្មីបច្ចេកវិទ្យាលើសពី៧០ភាគរយ ផ្តល់ឱកាសការងារនៅតាមទីក្រុងនិងឃុំស្រុកលើសពី៨០ភាគរយ និងមានសហគ្រាសចំនួន លើសពី៩០ភាគរយ ។ អនុបាតមានកម្រិតខ្ពស់ ប៉ុណ្ណឹង បានបង្ហាញឱ្យឃើញថា ការអភិវឌ្ឍដ៏ល្អបរិសុទ្ធនិងប្រកប ដោយគុណភាពខ្ពស់របស់សេដ្ឋកិច្ចឯកជន ចិន មានសារសំខាន់ណា

ព្រមពេលជាមួយគ្នានេះ មជ្ឈដ្ឋាន ខាងក្រៅក៏បានចាប់អារម្មណ៍ថា ពិធីសំណេះ សំណាលជាមួយ សហគ្រាសឯកជនលើកនេះក៏មានខ្លឹមសារ អំពីវិទ្យាសាស្ត្រ និងបច្ចេកទេស យ៉ាងច្រើន កម្រិតច្នៃប្រឌិតថ្មីរបស់សហគ្រាស ដែលបានចូលរួមពិធីសំណេះសំណាល់ ឈាននៅលំដាប់ នាំមុខ លើពិភពលោក ។ ស្ថាប័នសិក្សាស្រាវជ្រាវខ្លះបានលើកឡើងថា បើប្រៀបធៀននឹងពិធីសំណេះ សំណាលកាលពីឆ្នាំ២០១៨ អាចឃើញថា សហគ្រាស ដែលចូលរួមពិធីសំណេះសំណាល លើកនេះភាគីច្រើនមកពីវិស័យដូចជាថាមពលថ្មី រថយន្ត វត្ថុពាក់កណ្ដាលចម្លង មនុស្សយន្ត ការប្រើប្រាស់អេឡិចត្រូនិក បណ្តាញ អ៊ីនធឺណែត និងបញ្ញាសប្បនិម្មិតជាដើម អនុបាតរបស់មុខរបរវិទ្យាសាស្ត្រ និងបច្ចេកទេសត្រូវបានលើកកម្ពស់ ថែមមួយកម្រិតទៀត ដូច្នេះឋានៈខ្សែសង្វាក់របស់មុខរបរវិទ្យាសាស្ត្រ និងបច្ចេកទេសក៏បានលើកកម្ពស់ ថែមមួយកម្រិតទៀតផង ។

អាចប៉ាន់ប្រមាណថា សហគ្រាសឯកជនចិន មានសង្ឃឹមក្លាយជាកម្លាំង ដ៏សំខាន់សម្រាប់បង្កើតជាថ្មីម្តងទៀត នូវនិម្មាបនកម្មច្នៃប្រឌិតថ្មី របស់ឧស្សាហកម្មសកល ។ មានអ្នកវិភាគបានលើកឡើងថា ភាពជោគជ័យ របស់កម្មវិធី DeepSeek ប្រហែលនឹងក្លាយជាកត្តា ជំរុញសម្រាប់ឱ្យប្រទេសចិនជំរុញការច្នៃប្រឌិតថ្មី បច្ចេកវិទ្យារបស់សហគ្រាសឯកជន បន្ថែមមួយកម្រិតទៀត ។ នាពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនGoldman Sachs ធនាគារ Deutsche និងធនាគារ HSBC ជាដើមបាននាំគ្នាថ្លែងថា មានសុទិដ្ឋិនិយម ចំពោះអនាគតអភិឌ្ឍន៍ របស់ឧស្សាហកម្មវិទ្យាសាស្ត្រ និងបច្ចេកទេស របស់ប្រទេសចិន ហើយក៏មានជំនឿចិត្តចំពោះទីផ្សារចិនផងដែរ ។

មកនិយាយពីពាណិជ្ជកម្មជា មួយបរទេសវិញម្ដង នៅឆ្នាំ២០២៤ អនុបាតទំហំនាំ ចេញនាំចូល របស់សហគ្រាសឯកជនក្នុង ទំហំនាំចេញនាំចូលសរុបរបស់ប្រទេសចិន បានកើនឡើងពី ៤៣,៣ភាគរយ កាលពីឆ្នាំ២០១៩ ឡើងដល់៥៥,៥ភាគរយ បានរក្សាឋានៈអង្គភាពធ្វើពាណិជ្ជកម្ម ជាមួយបរទេសធំជាងគេ របស់ប្រទេសចិន ក្នុងរយៈពេល៦ឆ្នាំជាប់ៗគ្នា ។ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ច ដ៏សំខាន់ក្នុងពាណិជ្ជកម្មជាមួយបរទេសរបស់ចិន ការអភិវឌ្ឍនៃសហគ្រាសឯកជន នឹងរួមចំណែកថែមមួយកម្រិតទៀត ក្នុងការលំនឹងខ្សែសង្វាក់ផ្គង់ផ្គង់សកល ។

នៅចុងឆ្នាំ២០២៤ សេចក្តីព្រាងច្បាប់ស្តីពីការជំរុញសេដ្ឋកិច្ចឯកជន ដែលជាច្បាប់មូលដ្ឋានរបស់ប្រទេសចិនមុនគេបង្អស់អំពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន បានដាក់ជូនសន្និសីទ គណៈកម្មាធិការសភា តំណាងប្រជាជនចិនពិនិត្យពិភាក្សា ។ ជឿជាក់ថា យោងតាមបរិយាកាស ប្រកបអាជីវកម្មត្រូវបានកែលំអ ជាបន្តបន្ទាប់ “អនាគតអភិវឌ្ឍន៍របស់សេដ្ឋកិច្ចឯកជននឹងមានភាពកាន់តែទូលំទូលាយនិងពន្លឺភ្លឺស្វាង ចំពេលសម្រាប់ឱ្យ សហគ្រាសឯកជន និងសហគ្រិនឯកជនបង្ហាញជំនាញនិងស្នាដៃរបស់ខ្លួន។” “ជំនឿចិត្តរបស់ចិន ”បែបនេះនឹងនាំមកនូវភាពរីកលូតលាស់នៃនិទាឃរដូវទៅកាន់ពិភពលោក ៕

To Top