ព័ត៌មានអន្តរជាតិ

កម្លាំងជនជាតិ ភាគតិចមីយ៉ាន់ម៉ា អះអាងថា ជនបរទេសរាប់ពាន់នាក់ ត្រូវបានបង្ខំឲ្យធ្វើការជាអ្នកឆរបោក

kyodo

យ៉ាំងហ្គោន៖ មេដឹកនាំ នៃកងកម្លាំងប្រដាប់អាវុធ ជនជាតិភាគតិចមីយ៉ាន់ម៉ា ដែលមានទំនាក់ទំនង នឹងរបបយោធា បានឲ្យដឹងថា ជនបរទេសរាប់ពាន់នាក់រួមទាំងចិន ជប៉ុន វៀតណាម និងថៃ ត្រូវបានបង្ខំឱ្យធ្វើការឱ្យអ្នកបោកប្រាស់ ដែលមានមូលដ្ឋាននៅតំបន់ព្រំដែន ដែលស្ថិត នៅក្រោមការគ្រប់គ្រងរបស់ខ្លួន នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន។

ថ្លែងទៅកាន់កាសែតក្យូដូ និង ប្រព័ន្ធផ្សព្វផ្សាយថៃ និងមីយ៉ាន់ម៉ាមួយចំនួននៅ Myawaddy នៅតាមព្រំដែនជាមួយ ប្រទេសថៃ លោក Saw Chit Thu កងកម្លាំងការពារព្រំដែន Karen ឬ BGF បានឲ្យដឹងថា ខ្លួនមានបំណងផ្ទេរជនជាតិចិន មួយក្រុមដែលខ្លួន បានជួយសង្គ្រោះទៅកាន់ប្រទេសចិន តាមរយៈប្រទេសថៃ នៅចុងសប្តាហ៍នេះ។

លោក Saw Chit Thu បានលើកឡើងថា BGF បានជួយសង្គ្រោះ និង ចាប់ជនបរទេសជាង ១,០០០ នាក់ ពីអ្នកបោកប្រាស់ នៅក្នុងតំបន់គ្រប់គ្រង របស់ខ្លួន ខណៈដែល BGF ដែលជាក្រុមប្រដាប់អាវុធជនជាតិភាគតិច Karen មួយក្រុមត្រូវបានចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធក្នុងក្រុមដែលជឿថាគ្រប់គ្រងដោយជនជាតិចិន លោកលោក Saw Chit Thu បានឲ្យដឹងថា កម្លាំងបានទទួល តែការជួលដីពីអាជីវកម្ម ដែលប្រើប្រាស់តំបន់របស់ខ្លួន។

នៅក្នុងនោះដែរ BGF ធ្លាប់បានអះអាងថា ខ្លួនមិនបានដឹងពីសកម្មភាព ខុសច្បាប់ ដែលកំពុងធ្វើឡើងនៅក្នុងតំបន់នោះទេ។ សុន្ទរកថារបស់លោក Saw Chit Thu ធ្វើឡើង នៅពេលដែលជំនួយការរដ្ឋមន្ត្រីសន្តិសុខ សាធារណៈចិនលោក Liu Zhongyi កាលពីថ្ងៃចន្ទបានទៅទស្សនា កន្លែងនានាក្នុងទីក្រុង Myawaddy ជាកន្លែងដែលជនបរទេស ដែលត្រូវបានជួយសង្គ្រោះកំពុងស្នាក់នៅ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top