ព័ត៌មានជាតិ

កូនខ្មែរ នាំយកផ្នែកសេវា សុខភាពថ្មីមួយ មកកម្ពុជា ដើម្បីរួមចំណែក ធ្វើឱ្យសុខភាព កាន់តែល្អប្រសើរ

ភ្នំពេញ ៖ អ្នកជំនួញជាស្ត្រីខ្មែរ២រូប បានរៀបចំពិធីចុះហត្ថលេខា ជាមួយអ្នកជំនួញបរទេស មកពីប្រទេសម៉ាឡេស៊ី ក្នុងការនាំយក Master Franchise នៃមជ្ឈមណ្ឌលសុខភាព A. Sweat ចូលមកកាន់ទីផ្សារកម្ពុជា ជាលើកដំបូង ដើម្បីចូលរួមចំណែក ធ្វើឱ្យសុខភាពពលរដ្ឋ កាន់ល្អប្រសើរ ។

A. Sweat Wellness Center មានទីតាំងស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ ។ A. Sweat Wellness Center មានប្រភពមកពីប្រទេសម៉ាឡេស៊ី ហើយទទួលបានកេរ្តិ៍ឈ្មោះយ៉ាងខ្លាំង ចំពោះវិធីសាស្រ្ត ប្រកបដោយភាពច្នៃប្រឌិត របស់ខ្លួនចំពោះសុខភាពរួម ។ យីហោនេះត្រូវបានបង្កើតឡើង នៅលើមូលដ្ឋាន នៃការព្យាបាលដោយញើស ដែលជាគំនិតសុខភាពតែមួយគត់ ដែលត្រូវបានបំផុសគំនិត ដោយការអនុវត្តបែបប្រពៃណីរបស់កូរ៉េ ដែលត្រូវបានរចនាឡើង ដើម្បីលើកកម្ពស់សុខភាព កាន់តែប្រសើរឡើង ការសម្រាកកាយ និងការធ្វើឱ្យមានថាមពលឡើងវិញ ។
បេះដូងនៃទស្សនវិជ្ជារបស់ A. Sweat គឺជាជំនឿដែលថា សុខុមាលភាព ពិតកើតចេញពីខាងក្នុង ហើយវគ្គព្យាបាលដោយញើស របស់ពួកគេត្រូវបាន រចនាឡើងដើម្បី ៖ បន្សាបជាតិពុលក្នុងរាងកាយ និងធ្វើឱ្យឈាមរត់បានល្អ, កាត់បន្ថយស្ត្រេស និង ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ , ពង្រឹងប្រព័ន្ធរំលាយ អាហារ ពង្រឹងប្រព័ន្ធការពាររាងកាយនិងធ្វើឱ្យស្បែក ស ភ្លឺថ្លា បែបធម្មជាតិ។

កញ្ញា សន ស៊ីថាបូទុម្ព នាយកប្រតិបត្តិ A. Sweat Wellness Center ប្រចាំកម្ពុជា ( CEO ) បានគូសបញ្ជាក់ថា ការនាំយក A. Sweat ចូលមកកម្ពុជា គឺក្នុងគោលបំណង ដើម្បីផ្ដល់នូវសេវាកម្មសុខភាពថ្មីមួយជូនប្រជាជនកម្ពុជាទាំងអស់ ហើយក៏ចង់ធ្វើឱ្យ A. Sweat មិនមែនមានតែនៅក្នុង ទីក្រុងភ្នំពេញនោះទេ ពោលចង់ឱ្យមានគ្រប់ទីកន្លែងនៅទូទាំងប្រទេស ដើម្បីឱ្យប្រជាជនកម្ពុជា ប្រើប្រាស់សេវាកម្ម A. Sweatបានគ្រប់ៗគ្នា មិនតែប៉ុណ្ណោះចង់ឱ្យប្រជាជនកម្ពុជាមានឱកាសការងារជាមួយ A. Sweat អ្វីកាន់តែពិសេសនោះគឺ អ្នកវិនិយោគ អាចធ្វើការរកស៊ីជាមួយ A. Sweatបាន និងជួយលើកស្ទួយសេដ្ឋកិច្ចជាតិជាដើម ។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលសុខភាព A. Sweat Wellness Center Cambodia នឹងធ្វើការបើកសម្ពោធ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ឆាប់ៗខាងមុខនេះ ៕

To Top