ព័ត៌មានជាតិ

សម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវមួយខ្សែប្រវែង ២,១៥០ម៉ែត្រ នឹងសមិទ្ធផលនានា ក្នុងវត្តទួលអណ្ដែត ស្រុកបាធាយ

" "

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅថ្ងៃទី ២២ ខែកុម្ភៈឆ្នាំ ២០២៥ នេះ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សៀវភៅការ នូវផ្លូវក្រាលគ្រោះក្រហមមួយខ្សែប្រវែង ២,១៥០ ម៉ែត្រ និងសមិទ្ធផលនានាជាច្រើនទៀត ក្នុងវត្តទួលអណ្ដែត ស្ថិតក្នុងភូមិទួល ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។

ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា វិស័យព្រះពុទ្ធសាសនា ក៏ដូចជាវិស័យផ្សេងៗទៀតក្នុងប្រទេសកម្ពុជា យើងមានការរីកចម្រើន ជាលំដាប់ដោយសារកត្តាសុខសន្តិភាព ដែលបានមកពីការខិតខំប្រឹងប្រែង របស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

" "

លោកអភិបាលខេត្តបានបន្តថា កត្តាសុខសន្តិភាពនេះ គឺបានធ្វើឲ្យបងប្អូនប្រជាពុទ្ធបរិស័ទយើង មានឱកាសជួបជុំធ្វើបុណ្យទាន ជួបជុំគ្នាសប្បាយរីករាយដោយសារប្រទេស គ្មានសង្រ្គាមមានសន្តិសុខសណ្តាប់ធ្នាប់ល្អ មានអាជ្ញាធរសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ បង្ក្រាបរាល់អំពើបទល្មើសទាំងឡាយ ដើម្បីជួយសម្រួលដល់ការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋយើង ប្រកបដោយសុខដុមរមនា នឹងមានឱកាសរកទទួលទានបង្កើន ជីវភាពគ្រួសារតាមមុខរបររៀងៗខ្លួន ឲ្យកាន់តែប្រសើរឡើងផងដែរ ៕

" "
To Top