រយៈពេលមួយខែដែលរដ្ឋាភិបាលអាណត្តិថ្មីរបស់សហរដ្ឋអាមេរិកបានឡើងកាន់តំណែង ក្រុមប្រព័ន្ធផ្សព្វផ្សាយចិននិងសាកលវិទ្យាល័យ Renmin នៃប្រទេសចិន បានចេញផ្សាយលទ្ធផលស្ទង់មតិលើអ្នកឆ្លើយសំណួរចំនួន៧៥៨៦ នាក់នៅក្នុង ៣៨ ប្រទេសជុំវិញពិភពលោកតាមរយៈវិទ្យាស្ថានផ្សព្វផ្សាយអន្តរជាតិ New Era ។
នៅក្នុងការស្ទង់មតិនេះ អ្នកផ្តល់បទសម្ភាសន៍ជាសកល៦៣.៧% បានយល់ឃើញថា រដ្ឋាភិបាលសហរដ្ឋអាមេរិកអាណត្តិថ្មីបានចាប់ផ្តើមឡើងវិញនូវ “ការដកខ្លួនចេញពីអង្គការអន្តរជាតិ” នេះនឹងជះឥទ្ធិពលអវិជ្ជមានដល់អភិបាលកិច្ចសកលដែលសមាមាត្រនេះឈានដល់ ៦៦.៧% ក្នុងចំណោមអ្នកឆ្លើយតបពីសម្ព័ន្ធមិត្តប្រពៃណីរបស់អាមេរិក ។ លើសពីនេះ អ្នកផ្តល់បទសម្ភាស៍ទូទាំងពិភពលោក៦៣.៦% យល់ឃើញថា ទិសដៅគោលនយោបាយ “អាទិភាពអាមេរិក” របស់រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីកំពុងពន្លឿនបំផ្លិចបំផ្លាញ នៃការស្ទុះងើបឡើងវិញយឺតយ៉ាវនៃសេដ្ឋកិច្ចពិភពលោក ។ អ្នកឆ្លើយតបទូទាំងពិភពលោក៥៨.៤%គិតថា គោលនយោបាយគាំពារនិយមពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនឹងរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសរបស់ពួកគេ ។
ការស្ទង់មតិបានរកឃើញថា នៅក្នុងប្រទេស G7 ចំនួនប្រាំមួយក្រៅពីសហរដ្ឋអាមេរិក អ្នកឆ្លើយសំណួរ៥៧% មានទុទិដ្ឋិនិយមចំពោះការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរវាងប្រទេសរបស់ពួកគេ និងសហរដ្ឋអាមេរិក ។
ក្នុងចំណោមគោលនយោបាយបរទេសរបស់រដ្ឋាភិបាលអាមេរិកថ្មី អ្នកឆ្លើយតបមកពីប្រទេស G7 មានការព្រួយបារម្ភបំផុតអំពីគោលនយោបាយពន្ធដារ ។ នៅក្នុងការស្ទង់មតិ អ្នកឆ្លើយសំណួរដល់ទៅ៧១.៤% បានសម្ដែងការព្រួយបារម្ភអំពីគោលនយោបាយពន្ធគយដ៏មានសក្តានុពលរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយប្រទេសកាណាដា ជប៉ុន និងអាល្លឺម៉ង់មានការព្រួយបារម្ភបំផុត ៕
