បរទេស៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននិយាយថា លោកមិនព្រួយបារម្ភ ចំពោះការបំផ្ទុះគ្រាប់ បែកនៅខេត្តភាគខាងត្បូង ក្នុងអំឡុងដំណើរទស្សនកិច្ច របស់លោកទៅ កាន់តំបន់នោះទេ ខណៈដែលការប៉ុនប៉ងពីមុន ចំនួនបួនដងហើយ ដើម្បីធ្វើឃាតលោក ប៉ុន្តែបានបរាជ័យ ក្នុងការបំភ័យលោក។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លោកថាក់ស៊ីន បានឆ្លើយតបទៅនឹងការបំផ្ទុះទម្លាក់គ្រាប់បែកជា បន្តបន្ទាប់នៅក្នុងខេត្តយ៉ាឡា កាលពីយប់ថ្ងៃសៅរ៍ និងនៅអាកាសយានដ្ឋាន ណារ៉ាធីវ៉ាត់ ក្នុងខេត្តណារ៉ាធីវ៉ាត់ នៅព្រឹកថ្ងៃអាទិត្យ នៅពេលដែលយន្តហោះ របស់លោកហៀប នឹងចុះចត ។
លោក ថាក់ស៊ីន បាននិយាយនៅខេត្តណារ៉ាធីវ៉ាត់ នៅថ្ងៃអាទិត្យថា “មាននរណាម្នាក់ចង់បំភ័យខ្ញុំ ប៉ុន្តែបេះដូងខ្ញុំរឹងមាំ។ ខ្ញុំមានអារម្មណ៍អាចទ្រាំទ្រ បានចំពោះការប៉ុនប៉ង ធ្វើឃាតបួនលើកមុន ។ ទោះភ្ញៀវបែបណាក៏ដោយ ខ្ញុំអាចទទួលបានទាំងអស់»។
លោកបានហៅការទម្លាក់គ្រាប់បែក នៅព្រលានយន្តហោះ ណារ៉ាធីវ៉ាត់ថា ជាសកម្មភាពនិមិត្ត៕
ប្រែសម្រួលៈ ណៃ តុលា
