ព័ត៌មានជាតិ

ពលករខ្មែរ ទើបជាប់ការប្រឡង ទៅធ្វើការ នៅសាធារណរដ្ឋកូរ៉េ ប្តេជ្ញាមិនចូលរួមបាតុកម្ម ដែលញុះញង់ ដោយក្រុមប្រឆាំង

ភ្នំពេញ៖ ពលករខ្មែរ ដែលទើបធ្វើតេស្តប្រឡង ចេញទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ បានបង្ហាញការប្តេជ្ញាថា មិនចូលរួមបាតុកម្ម ដែលញុះញង់ដោយ ក្រុមប្រឆាំងជ្រុលនិយម ដែលកំពុងរៀបចំរុញបញ្ហាកោះគុត ឱ្យប្រទេសជាតិធ្លាក់ចូលក្នុងជ ម្លោះការទូត និង ការបែកបាក់ជាតិ។ ដូចនេះ គួរតែមានការជឿជាក់លើ រាជរដ្ឋាភិបាលកម្ពុជាក្នុងការ ដោះស្រាយបញ្ហាព្រំដែន តាមរយៈការចរចារដោយសន្តិវិធី។

លោក ផាន់ ចាន់រដ្ឋ ជាពលករខ្មែរដែល ទើបប្រឡងជាប់ ទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ បានអំពាវនាវដល់បង ប្អូនពលករខ្មែរ និស្សិតខ្មែរដែលកំពុងធ្វើការ និង សិក្សារៀនសូត្រនៅប្រទេសកូរ៉េ មើលឃើញថាការបំផុសបំផុល ពីសំណាក់ក្រុមបក្ស ប្រឆាំងម្តង ហើយម្តងទៀត ក្នុងគោលបំណងបង្កើតរូបភាព ការធ្វើបាតុកម្មនេះមិនត្រឹម តែមិនអាចដោះស្រាយបញ្ហា ព្រំដែនបាននោះទេ ក៏ប៉ុន្តែធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា និងថៃ ដែលជាប្រទេសភូមិផងរបងជាប់គ្នា ជាពិសេសអាចបង្កស្ថានការណ៍ កាន់តែតានតឹងឈាន ដល់ជម្លោះព្រំដែនទៀតផង ។ ក្នុងន័យនេះ សូមបងប្អូនពលករខ្មែរ ត្រូវជឿជាក់លើថ្នាក់ ដឹកនាំខ្មែរខ្លួនឯង ដើម្បីដោះស្រាយបញ្ហាជាតិ ដោយទុកលទ្ធភាព ឱ្យរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន តាមរយៈការចរចារប្រកបដោយសន្តិវិធី ដោយមិនចាំបាច់ទៅប្តឹងតុលាការអន្តរជាតិនោះទេ ជៀសវាងការកើតមានជម្លោះការ ទូតជាមួយប្រទេសជិតខាង។

ដោយឡែក លោក សឿន ភួង ជាពលករខ្មែរ ដែលទើបជាប់ទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ បានបង្ហាញគោលជំហរថា នឹងមិនចូលរួមបាតុកម្មដែលជាការរៀបចំ របស់ក្រុមប្រឆាំងនៅក្រៅប្រទេសជាដាច់ខាត ព្រោះលោកមានការជឿជាក់ មកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែន បូរណភាពទឹកដីជាមួយប្រទេសជិតខាងដោយសន្តិវិធី រក្សាផលប្រយោជន៍ជាតិជារួម ជាជាងធ្វើសកម្មភាពនានាដែលធ្វើ ឱ្យប៉ះពាល់ដល់កិច្ចការជាតិ លើបញ្ហាព្រំដែនជាមួយប្រទេសជិតខាង។

ដូចគ្នានេះ ពលករខ្មែរដែលទើបជាប់ការ ប្រឡងទៅធ្វើការនៅប្រទេសកូរ៉េម្នាក់ទៀត កញ្ញា ស៊ឺ ប្រាក់នួន បានអំពាវនាវឱ្យពលរដ្ឋខ្មែរ រស់នៅបរទេសទាំងអស់ កុំចូលរួមធ្វើបាតុកម្ម តាមរយៈ ការអុចអាលរបស់ក្រុមប្រឆាំង ជ្រុលនិយម ដែលធ្វើឱ្យប្រទេសជាតិធ្លាក់ចូលក្នុងសង្គ្រាមខ្មែរបែកបាក់ និងមានជម្លោះជាមួយបណ្តា ប្រទេសជិតខាង ដែលជាមិត្ត។ បងប្អូនត្រូវរក្សាសន្តិភាពក្នុងប្រទេស និងជឿលើថ្នាក់ដឹកនាំ ដោះស្រាយតាមរយៈការចរចារដោយសន្តិវិធី។

ទន្ទឹមនឹងនេះនិស្សិត និងពលករខ្មែរអំពាវនាវដល់ ប្រជាពលរដ្ឋកុំជឿតាមការទាញភ្ជាប់បញ្ហាកោះគុត ដែលស្ថិតក្នុងតំបន់ត្រួតស៊ីគ្នា នៃព្រំដែនសមុទ្ររវាងកម្ពុជា និងថៃមកបញ្ឆេះកំហឹងពលរដ្ឋ ក្នុងចេតនាទុច្ចរិតបង្ក ឱ្យមានជម្លោះរវាងប្រទេសជិតខាង និងនាំឱ្យខ្មែរបែកបាក់ ជាតិជាខ្លាំង។ ទន្ទឹមនេះ សូមជឿជាក់លើដំណោះស្រាយ ដោយសន្តិវិធី ខណៈដែលភាគីកម្ពុជា និងថៃកំពុងតែធ្វើការចរចាគ្នានៅឡើយ ៕

To Top