បន្ទាយមានជ័យ: តូបលក់ដូររបស់អាជីវករខ្មែរ ជាច្រើនតូប នៅផ្សាររោងគ្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ជាប់ព្រំប្រទល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង១២រំលងអាធ្រាត ចូលព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។

ភ្លាមៗនោះ អាជ្ញាធរថៃ និងសមត្ថកិច្ចចម្រុះ បាននាំយករថយន្តទឹក ទៅជួយពន្លត់ផងដែរ តែដោយអំណាចភ្លើងឆេះខ្លាំងពេក បានបណ្ដាលឱ្យឆេះអស់ជាង៤០តូប ដែលភាគច្រើន គឺជាតូបលក់ស្បែកជើង ខោអាវគីប និងផលិតផលផ្សេងៗ។

មកដល់ម៉ោង៥ព្រឹកថ្ងៃដដែលនេះ ភ្លើងបានរលត់ ទាំងស្រុងហើយ ប៉ុន្តែមិនទាន់មានប្រភពណា មួយបញ្ជាក់ពីទំហំ ការខូចខាតនៅឡើយទេ៕
ដោយ: ប៊ុន សំណាង

