ព័ត៌មានអន្តរជាតិ

ស្លូវ៉ាគី បង្ហាញបំណងចង់ទាមទារចំណែកជាលុយ ដែលធ្លាប់ជួយទៅអ៊ុយក្រែននោះមកវិញដែរ ប្រសិនបើលោកខាងលិចធ្វើបែបនេះដូចគ្នា

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សមាជិកសភាកំពូលនៃប្រទេសស្លូវ៉ាគីបាននិយាយថា ស្លូវ៉ាគីមានសិទ្ធិក្នុងការស្វែងរកសំណងសម្រាប់ជំនួយដែលខ្លួនបានផ្តល់ដល់អ៊ុយក្រែន ប្រសិនបើប្រទេសលោកខាងលិចដូចជាសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងបារាំងចាត់វិធានការស្រដៀងគ្នានេះ។

លោក Andrej Danko ប្រធានគណបក្សជាតិស្លូវ៉ាគី និងជាឥស្សរជនសំខាន់ក្នុងក្រុមចម្រុះកំពុងកាន់អំណាចបានបញ្ចេញមតិនៅក្នុងវីដេអូហ្វេសប៊ុកកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលស្លុវ៉ាគីគឺមានសិទ្ធិទាមទារសំណងដែលមានទំហំ ៣,៥ពាន់លានអឺរ៉ូនោះមកវិញ ។

ដោយឆ្លុះបញ្ចាំងលើរបាយការណ៍ដែលថាទីក្រុងវ៉ាស៊ីនតោនកំពុងចរចាកិច្ចព្រមព្រៀងដែលអ៊ុយក្រែនអាចប្រគល់ ៥០ភាគរយនៃសារធាតុរ៉ែសំខាន់ៗរបស់ខ្លួន ជាសំណងសម្រាប់ជំនួយរបស់សហរដ្ឋអាមេរិក លោក Danko បានចោទសួរថាតើចុះសហភាពអឺរ៉ុបនឹងអាចទទួលបានអ្វីខ្លះជាថ្នូរនឹងជំនួយរបស់ខ្លួន។

កិច្ចព្រមព្រៀងដែលបានស្នើឡើង ដែលត្រូវបានគេរាយការណ៍ថា បានផ្តល់សិទ្ធិយ៉ាងទូលំទូលាយដល់សហរដ្ឋអាមេរិក ចំពោះធនធានធម្មជាតិរបស់អ៊ុយក្រែន ស្វែងរកការប៉ះប៉ូវនូវអ្វីដែលទីក្រុងវ៉ាស៊ីនតោនទាមទារប្រមាណជា ៥០០ពាន់លានដុល្លារជាជំនួយផ្នែកយោធា និងសេដ្ឋកិច្ចដល់ទីក្រុងគៀវនាពេលកន្លងមក៕

ប្រែសម្រួល៖ ស៊ុនលី

To Top