បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍ ANA Holdings Inc. បានឲ្យដឹងថា ខ្លួនគ្រោងនឹងទិញយន្តហោះសរុបចំនួន ៧៧គ្រឿងពីក្រុមហ៊ុន Boeing Co., Airbus SE និង Embraer SA ដែលជាការបញ្ជាទិញតែមួយដ៏ធំបំផុតមិនធ្លាប់មានសម្រាប់ក្រុមហ៊ុនជប៉ុន ដែលមានតម្លៃប្រហែល ២ទ្រីលានយ៉េន (១៣.៤ ពាន់លានដុល្លារ) ដោយផ្អែកលើតម្រូវការខាងក្នុងដ៏រឹងមាំ។
ក្រុមហ៊ុន ANA បានកំណត់ទីតាំងការពង្រឹងផ្លូវអន្តរជាតិជាសសរស្តម្ភកំណើនដ៏សំខាន់ ខណៈពេលដែលក្រុមហ៊ុនបានបដិសេធមិនទិញយន្តហោះបន្ថែម ចំពេលមានការរីករាលដាលនៃជំងឺរាតត្បាត COVID-19 ក្រុមហ៊ុនបានឲ្យដឹងថា ខ្លួននឹង “ណែនាំយន្តហោះទំនើបៗសម្រាប់កំណើនប្រកបដោយនិរន្តរភាព”។
ការបញ្ជាទិញនេះមាន ៣០ គ្រឿងមកពីក្រុមហ៊ុន Boeing របស់សហរដ្ឋអាមេរិក ២៧ មកពីក្រុមហ៊ុន Airbus របស់អឺរ៉ុប និង ២០ មកពីក្រុមហ៊ុន Embraer នៃប្រទេសប្រេស៊ីល។ ANA បានឲ្យដឹងទៀតថា ក្រុមនេះត្រូវបានគេរំពឹងថានឹងមានយន្តហោះប្រហែល ៣២០ គ្រឿងត្រឹមឆ្នាំសារពើពន្ធ ដែលបញ្ចប់នៅខែមីនា ឆ្នាំ២០៣១៕
ប្រែសម្រួល ឈូក បូរ៉ា
