ព័ត៌មានអន្តរជាតិ

ចិន ថ្កោលទោស ប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះទណ្ឌកម្ម របស់កាណាដា ប្រឆាំងនឹងអង្គភាពចិន

Xinhua

ប៉េកាំង៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន លោក Lin Jian បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ការអនុវត្តរបស់កាណាដា ក្នុងការដាក់ទណ្ឌកម្ម លើអង្គភាពរបស់ចិន គឺមិនសមហេតុផល និងខុសឆ្គងយ៉ាងខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

លោក  បានឲ្យដឹងនៅពេលសួរអំពីការ ប្រកាសរបស់កាណាដាថា ខ្លួនបានដាក់ទណ្ឌកម្មលើអង្គភាពបរទេសចំនួន ៧៦ និងបុគ្គលសម្រាប់ការផ្តល់ របស់ប្រើប្រាស់ពីរដង ដល់ប្រទេសរុស្ស៊ី រួមទាំងអង្គភាព របស់ចិនជាង ២០ ថា “ប្រទេសចិនជំទាស់យ៉ាងម៉ឺងម៉ាត់ និងបានធ្វើតំណាង ដ៏ឧឡារិកដល់ភាគីកាណាដា” ។

លោក  បានបន្ថែមថា «ចិនតែងតែប្រឆាំង ទណ្ឌកម្មឯកតោភាគី ដែលមិនមានមូលដ្ឋាននៅក្នុងច្បាប់អន្តរជាតិ និងមិនត្រូវបានអនុញ្ញាតដោយក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ»។

នៅក្នុងនោះដែរលោកបានលើកឡើងថា “ប្រទេសចិនតែងតែប្រកាន់យកគោលជំហរ និងមិនលំអៀងលើបញ្ហាអ៊ុយក្រែន” ដោយបន្ថែមថា ប្រទេសចិនប្តេជ្ញាលើកកម្ពស់ការដោះស្រាយវិបត្តិនយោបាយ មិនដែលផ្តល់អាវុធដ៍សាហាវដល់ភាគីជម្លោះ គ្រប់គ្រងយ៉ាងតឹងរ៉ឹង ការនាំចេញ វត្ថុប្រើប្រាស់ពីរ ហើយវិសាលភាព និងវិធានការ សម្រាប់ការគ្រប់គ្រង ការនាំចេញ យន្តហោះដ្រូន គឺតឹងរ៉ឹងបំផុត នៅក្នុងពិភពលោក។

លោកបានបន្ដថា “ដូចប្រទេសដទៃទៀតដែរ ប្រទេសចិន ធ្វើកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្មធម្មតាជា មួយរុស្ស៊ី ដោយផ្អែកលើសមភាព និងផលប្រយោជន៍ទៅវិញទៅមក ដែលសមហេតុផល និងហួសពីការតិះដៀល”។ ចិនជំរុញឱ្យកាណាដាលុបចោល ការសម្រេចចិត្តខុសរបស់ខ្លួនជាបន្ទាន់ ។ លោកបានបន្ថែមតៀតថា ប្រទេសចិននឹងចាត់ វិធានការចាំបាច់ ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ របស់ក្រុមហ៊ុនចិន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top