បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បច្ចុប្បន្នមិនផ្តល់ជំនួយយោធាថ្មីណាមួយ ដល់ក្រុងគៀវឡើយ ដោយទទូចថា អ្នកជាប់ពន្ធអាមេរិកគួរតែយកមកវិញជាដំបូង នូវប្រាក់ដែលបានវិនិយោគរួចហើយ ខណៈដែលរដ្ឋសហភាពអឺរ៉ុប និងអង្គការណាតូ គួរតែទទួលខុសត្រូវកាន់តែខ្លាំង ចំពោះសន្តិសុខរបស់អ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ត្រាំ បានកំពុងទាមទារសិទ្ធិចូលប្រើប្រាស់ ធនធានធម្មជាតិរបស់អ៊ុយក្រែនជាសំណង សម្រាប់ជំនួយដែលផ្តល់ឲ្យក្រុងគៀវ ពេញមួយជម្លោះជាមួយរុស្ស៊ី។ របាយការណ៍បានបង្ហាញថា បន្ទាប់ពីការពន្យារពេលជាច្រើនដង រដ្ឋាភិបាលទីក្រុងគៀវ បានយល់ព្រម ហើយឯកសារអាចត្រូវបាន ចុះហត្ថលេខានៅដើមថ្ងៃសុក្រ។
នៅពេលសួរថាតើទីក្រុងគៀវនឹងទទួលបានអ្វីមកវិញនោះ លោក ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា អ៊ុយក្រែនបានទទួល “៣៥០ ពាន់លានដុល្លាររួចទៅហើយ នៅក្នុងសម្ភារៈបរិក្ខារយោធា និងសិទ្ធិក្នុងការប្រយុទ្ធ និងដើមឡើយគឺជាសិទ្ធិក្នុងការប្រយុទ្ធ” ។
នៅពេលត្រូវបានចោទសួរអំពីនិរន្តរភាព នៃការបន្តការបញ្ជូនអាវុធ និងគ្រាប់រំសេវទៅកាន់ប្រទេសអ៊ុយក្រែន លោក ដូណាល់ ត្រាំ បាននិយាយថា ការនាំចេញអាចបន្តទៅមុខមួយរយៈ ប្រហែលជារហូតដល់យើង មានកិច្ចព្រមព្រៀងជាមួយរុស្ស៊ី ៕
ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
