ព័ត៌មានជាតិ

អំណោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត​ ត្រូវបានប្រគល់ជូនដល់ក្មេងៗ រងគ្រោះដោយអគ្គិភ័យ នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ

ភ្នំពេញ ៖ លោកស្រី ដោ សម្ផស្ស អនុប្រធានប្រឹក្សា នៃសមាគមកាយឫទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ​​ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកស្រី ជា ស៊ីណា ឃួង ស្រេង ប្រធានក្រុមប្រឹក្សា នៃសមាគមកាយឫទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានយកអំណោយដ៏ថ្លៃថ្លា របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ សមាគមកាយឫទ្ធិនារីកម្ពុជា ជូនក្មួយៗចំនួន ៦នាក់ ជាសមាជិកាសកម្ម របស់សាខារាជធានីភ្នំពេញ​ ដែលទទួលរងគ្រោះ ដោយអគ្គិភ័យនាពេលកន្លងមក នៅភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

ក្នុងឱកាសនោះលោកស្រី ដោ សម្ផស្ស បានពាំនាំនូវពាក្យផ្តាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជានិងជា ស៊ីណា ឃួង ស្រេង ប្រធានក្រុមប្រឹក្សានៃសមាគមកាយឫទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ ជូនក្មួយៗ និងក្រុមគ្រួសារ ដែលជានិច្ចជាកាលលោកទាំងពីរ តែងយកចិត្តទុកដាក់ និងបារម្ភពីសុខទុក្ខរបស់សមាជិកាសកម្ម។

ក្នុងឱកាសនោះដែរលោកស្រី ដោ សម្ផស្សបានបញ្ជាក់ថា ចំពោះអំណោយដែលបានចែកជូននាពេលនេះ គឺក្នុងម្នាក់ៗទទួលបាន៖ អង្ករចំនួន ២៥គ.ក្រ ត្រីខ ១យួរ មី ១កេសតូច តង់ ១ផ្ទាំង ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងថវិកាចំនួន ២០ម៉ឹនរៀល និងសម្លៀកបំពាក់មួយចំនួន ដែលបានមកពីកម្មវិធី “ចាស់អ្នក ថ្មីខ្ញុំ” ៕

To Top