បរទេស៖ ប្រទេសម៉ិកស៊ិកបានបញ្ជូន ក្រុមជួញដូរគ្រឿងញៀន ចំនួន ២៩ នាក់ រួមទាំងស្តេចគ្រឿងញៀន ម្នាក់ផងដែរ គឺ Rafael Caro Quintero ដែលនៅពីក្រោយការសម្លាប់ភ្នាក់ងារ DEA របស់សហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៨៥ ទៅកាន់សហរដ្ឋអាមេរិក ខណៈដែលរដ្ឋបាលលោក ដូណាល់ ត្រាំ បង្កើតសម្ពាធលើអង្គការ ជួញដូរគ្រឿងញៀន។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ការបង្ហាញដែលមិន ធ្លាប់មាន ពីមុនមក នៃកិច្ចសហប្រតិបត្តិការ ផ្នែកសន្តិសុខបានកើតឡើង នៅពេលដែលមន្ត្រីកំពូលម៉ិកស៊ិក កំពុងស្ថិតនៅទីក្រុងវ៉ាស៊ីនតោន ដែលកំពុងព្យាយាម ដឹកនាំការគំរាមកំហែង របស់រដ្ឋបាលលោក ត្រាំ នៃការដំឡើងពន្ធ ២៥ភាគរយ លើការនាំចូលទំនិញរបស់ម៉ិកស៊ិកទាំងអស់ ដែលចាប់ផ្តើមពីថ្ងៃអង្គារ។
អ្នកដែលត្រូវបានបញ្ជូនទៅសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ត្រូវបាននាំមកពីពន្ធនាគារ នៅទូទាំងប្រទេសម៉ិកស៊ិក ដើម្បីឡើងយន្តហោះនៅអាកាសយានដ្ឋាន ភាគខាងជើង នៃទីក្រុងម៉ិកស៊ិកដែលនាំពួក គេទៅកាន់ទីក្រុងចំនួន ៨របស់សហរដ្ឋអាមេរិក, នេះបើយោងតាមរដ្ឋាភិបាលម៉ិកស៊ិក ។
ក្នុងចំណោមពួកគេមានសមាជិកនៃក្រុមឧក្រិដ្ឋកម្ម ចំនួនប្រាំមួយក្នុងចំណោម ក្រុមឧក្រិដ្ឋកម្មម៉ិកស៊ិកចំនួនប្រាំមួយ ដែលបានចាត់តាំងកាលពីដើមខែនេះដោយរដ្ឋបាល របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថាជា “អង្គការភេរវជនបរទេស”៕
ប្រែសម្រួលៈ ណៃ តុលា
