ព័ត៌មានជាតិ

លោក ហេង សួរ ប្រគល់កុំព្យូទ័រ ជាអំណោយ របស់សម្តេចមហាបវរធិបតី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចំនួន ១៣៩គ្រឿង ជូនដល់មន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ ក្នុងខេត្តកំពង់ធំ

កំពង់ធំ៖ នាព្រឹកថ្ងៃសៅរ៍ ទី១ ខែមីនា ឆ្នាំ២០២៥នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញប្រគល់កុំព្យូទ័រយួរដៃ កុំព្យូទ័រលើតុ សរុបចំនួន ១៣៩គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់មន្ទីរ អង្គភាព ស្ថាប័ន អាជ្ញាធរ និងគ្រឹះស្ថានអប់រំ គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងខេត្តកំពង់ធំ។

កុំព្យូទ័រយួរដៃ និងកុំព្យូទ័រលើតុ ដែលត្រូវបានប្រគល់ និងទទួលនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ក្នុងនោះរួមមាន ៖
១. មន្ទីរការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ធំ ចំនួន ២០គ្រឿង
២. មន្ទីរព័ត៌មានខេត្តកំពង់ធំ ចំនួន ៦គ្រឿង
៣. មន្ទីអប់រំ យុវជន និងកីឡា ចំនួន ៦គ្រឿង
៤. វិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ធំ ចំនួន ៤០គ្រឿង
៥. វិទ្យាល័យកំពង់ធំ ចំនួន ៤០គ្រឿង
៦. ស្នងការនគរបាល ខេត្តកំពង់ធំ ចំនួន ១០គ្រឿង
៧. កងរាជអាវុធហត្ថ ខេត្តកំពង់ធំ ចំនួន ៥គ្រឿង
៨. ប្រតិបត្តិការសឹករងខេត្តកំពង់ធំ ចំនួន ៥គ្រឿង
៩. សាលាដំបូងខេត្តកំពង់ធំ ចំនួន ៥គ្រឿង
១០. សាលាសង្កាត់ ចំនួន ២គ្រឿង

លោករដ្ឋមន្ត្រី បានផ្តាំផ្ញើដល់មន្ទីរ អង្គភាព ស្ថាប័ន អាជ្ញាធរ និង គ្រឹះស្ថានអប់រំ គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងខេត្តកំពង់ធំ ដែលទទួលបាន កុំព្យូទ័រយួរដៃ កុំព្យូទ័រលើតុ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សូមយកទៅប្រើប្រាស់ សម្រាប់បំពេញការងារ ទៅតាមវិស័យរៀងៗខ្លួន ក៏ដូចជាដើម្បីធ្វើការសិក្សាស្រាជ្រាវផ្សេងៗបន្ថែមទៀត ស្របទៅនឹង ការវិវត្តនៃប្រព័ន្ធឌីជីថល៕

To Top