បរទេស ៖ នាវាផ្ទុកយន្តហោះអាមេរិក មួយគ្រឿង បានមកដល់កូរ៉េខាងត្បូង ហើយកាលពីថ្ងៃអាទិត្យក្នុងការ បង្ហាញកម្លាំងមួយថ្ងៃ បន្ទាប់ពីកូរ៉េខាងជើង បានបាញ់ សាកល្បងកាំជ្រួច Cruise ដើម្បីបង្ហាញពីសមត្ថភាព វាយប្រហាររបស់ខ្លួន។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាល ពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា កងទ័ពជើងទឹកកូរ៉េខាងត្បូង បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ការមកដល់ នៃនាវាដឹកយន្តហោះ USS Carl Vinson និងក្រុមវាយប្រហារ របស់ខ្លួននៅឯកំពង់ផែ Busan របស់កូរ៉េខាងត្បូង គឺ ចង់បង្ហាញសម្ពន្ធមិត្ត យោធាអាមេរិក-កូរ៉េខាងត្បូង ដ៏រឹងមាំក្នុងការ ប្រឈមមុខ នឹងការគំរាមកំហែង របស់កូរ៉េខាងជើង ជាបន្តបន្ទាប់ និងជំរុញអន្តរប្រតិបត្តិការ នៃទ្រព្យសម្បត្តិរួមរបស់សម្ព័ន្ធមិត្ត។
កូរ៉េខាងត្បូងបាននិយាយថា វាគឺជានាវាផ្ទុកយន្ត ហោះអាមេរិកដំបូងគេ ដែលធ្វើដំណើរទៅកាន់ កូរ៉េខាងត្បូង ចាប់តាំងពីខែមិថុនា។
ការដាក់ពង្រាយនាវាផ្ទុកយន្តហោះនេះ ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យកូរ៉េខាងជើងខឹងសម្បារ ដែលចាត់ទុកការដាក់ ពង្រាយបណ្ដោះអាសន្ន នៃទ្រព្យសម្បត្តិ យោធាដ៏មាន ឥទ្ធិពលរបស់សហរដ្ឋអាមេរិក ជាការគំរាមកំហែងសន្តិសុខដ៏ សំខាន់ ។ កូរ៉េខាងជើងបានឆ្លើយតបនឹងការ ដាក់ពង្រាយនាវា ផ្ទុកយន្តហោះអាមេរិក យន្តហោះទម្លាក់គ្រាប់បែកចម្ងាយឆ្ងាយ និងនាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរ ជាមួយនឹង ការសាកល្បងមីស៊ីល៕
ប្រែសម្រួលៈ ណៃ តុលា
