នយោបាយ

រដ្ឋមន្ត្រីក្រសួងធនធានទឹក អំពាវនាវដល់ប្រជាពលរដ្ឋ យកចិត្តទុកដាក់ លើការណែនាំ របស់រដ្ឋាភិបាល ពីការដាំដុះនារដូវប្រាំង

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ធ ឲ្យស្ដាប់តាមការណែនាំ របស់រដ្ឋាភិបាល ជាពិសេសក្រសួងធនធានទឹក ដែលតែងតែប្រកាស ជាមុនដល់ប្រជាពលរដ្ឋ ស្ដីពីការគ្រប់គ្រងទឹក និងការខ្វះខាត់ទឹក នារដូវប្រាំង។

នៅក្នុងវេទិកាសារព័ត៌មាន “ការគ្រប់គ្រងសក្កដានុពលទឹក និង ស្ថានភាពប្រព័ន្ធធារាសាស្ត្រកម្ពុជា” នៅទីស្ដីការក្រសួង ធនធានទឹកនិងឧតុនិយមថ្ងៃទី០១ ខែមីនា ២០២៥ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍ថា ក្រសួងធនធានទឹកតែងតែប្រកាសជារៀងរាល់ឆ្នាំជាពិសេសរដូវវស្សា តាមរយៈខេត្ត-ស្រុក-ឃុំ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ បានដឹងជាមុន នូវព័ត៌មានពីការប្រើប្រាស់ទឹក និងកង្វះទឹកស្រោចស្រប លើដំណាំកសិកម្មរបស់ពលរដ្ឋ ។

ការអំពាវនាវគឺដើម្បីកុំឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់ធ្វើស្រែ ឬចំការនារដូវប្រាំង អាចនឹងមានការខាតបង់ ទាំងថវិកាកម្លាំង និងពេលវេលាផងដែរ៕

To Top