ប៉េកាំង ៖ ប្រទេសចិនកាលពីថ្ងៃពុធ បានប្រកាសពីការបង្កើនកញ្ចប់ថវិកា ៧,២ភាគរយ នៅក្នុងថវិកាការពារជាតិឆ្នាំ២០២៥ របស់ខ្លួន ដែលការចំណាយ លើវិស័យការពារជាតិ ដែលបានគ្រោងទុក របស់ប្រទេសនឹងមានចំនួន ១.៧៨៤៦៦៥ ពាន់ពាន់លានយន់ (ប្រហែល ២៤៩ ពាន់លានដុល្លារអាមេរិក) នៅឆ្នាំនេះ នេះបើយោង តាមសេចក្តីព្រាងរបាយការណ៍ថវិកា ដែលបានដាក់ជូនសភាជាតិដើម្បីធ្វើការសម្រេចចិត្ត។
នៅក្នុងនោះដែរប្រទេសចិន ក៏បានកំណត់គោលដៅកំណើនផលិតផលក្នុងស្រុកសរុបរបស់ខ្លួននៅប្រហែល ៥ ភាគរយសម្រាប់ឆ្នាំ២០២៥ ក្នុងអំឡុងពេលបើកសម័យប្រជុំសភាប្រចាំឆ្នាំរបស់ខ្លួន ដោយរក្សា បាននូវគោលដៅដូចគ្នាសម្រាប់ឆ្នាំទី ៣ ជាប់ៗគ្នា ទោះបីជាមានបញ្ហាប្រឈម ដូចជាភាពតានតឹងពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិកក៏ដោយ ។
កាលពីឆ្នាំមុនផលិតផល ក្នុងស្រុកសរុប GDP របស់ប្រទេសចិនបានកើនឡើង ៥ ភាគរយពិតប្រាកដពីឆ្នាំ២០២៣ ដោយសារវិធានការជំរុញ ដែលបានអនុវត្ត ចាប់ពីខែកញ្ញា បានជួយកាត់បន្ថយវិបត្តិវិស័យអចលនទ្រព្យ ដែលអូសបន្លាយ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន។
ប្រទេសចិន នឹងបង្កើនការចំណាយយោធា របស់ខ្លួននៅឆ្នាំ២០២៥ ដល់ ១.៧៨ ពាន់ពាន់លានយន់ (២៥០ ពាន់លានដុល្លារ) ដែលជាការកើនឡើង ៧.២ ភាគរយពីឆ្នាំមុន នេះបើយោងតាមប្រភព ដែលដឹងពីបញ្ហានេះ ។ អត្រាកំណើន គឺដូចគ្នាទៅនឹងការពង្រីកពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងឆ្នាំ២០២៤៕
