ព័ត៌មានជាតិ

ជនជាតិបរទេស ថតក្រដាស១០០ដុល្លារថា “សម្រាប់ថ្លៃទឹកតែមន្រ្តី អន្តោប្រវេសន៍កម្ពុជា” ជាការថតលេងសើច

ភ្នំពេញ ៖ ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានស្រាយបំភ្លឺ ចំពោះករណីជនបរទេសក្លែងព័ត៌មាន ដែលបានថតក្រដាស១០០ដុល្លារ ក្នុងបណ្តាញសង្គមថា “សម្រាប់ថ្លៃទឹកតែ មន្រ្តីអន្តោប្រវេសន៍កម្ពុជា” ជាការលេងសើច របស់ជនបរទេសរូបនោះ ។

ប៉ុន្តែទោះបីជាយ៉ាងណា ក្រុមអ្នកនាំពាក្យអះអាងថា នេះជាការនាំឲ្យមានការយល់ច្រឡំ លើនគរបាលច្រកទ្វារអន្តរជាតិភ្នំពេញ និងធ្វើឲ្យប៉ះពាល់ដល់ កិត្តិយសកម្ពុជា ៕

To Top