ត្រូវតែយកដែនកោះ Greenland ឱ្យបាន រង់ចាំការសម្រេច កិច្ចព្រមព្រៀងស្តីពីរ៉ែ រវាងអាមេរិកនិងអ៊ុយក្រែន បន្តដំឡើងពន្ធគយលើ ផលិតផលប្រទេសដទៃ ។ ល ។ លោកត្រាំ ប្រធានាធិបតី អាមេរិកបានលើកឡើងអំពី “សមិទ្ធផលនយោបាយ”របស់ខ្លួន ដោយមោទនភាព ក្នុងកិច្ចប្រជុំរដ្ឋសភា ប៉ុន្តែអ្នកផ្តល់បទ សម្ភាសន៍ ទូទាំងពិភពលោកមិនយល់ ឃើញបែបនេះទេ ។ តាមការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ចំពោះអ្នកផ្តល់បទសម្ភាសន៍ ចំនួន១ម៉ឺន៥ពាន់២រយ៥៧នាក់ ដែលមក ពីប្រទេស៣៨ឱ្យដឹងថា និន្នាការ នៃគោលនយោបាយ “អាមេរិកជាអាទិភាព” កំពុងបង្កការប៉ះពាល់យ៉ាងខ្លាំង ចំពោះទំនាក់ទំនង រវាងអាមេរិកនិងអឺរ៉ុប ទំនុកចិត្តចំពោះអាមេរិក របស់អ្នកផ្តល់បទសម្ភាសន៍ មកពីប្រទេសសម្ព័ន្ធមិត្តប្រពៃណី របស់អាមេរិកកំពុងធ្លាក់ចុះយ៉ាងឆាប់រហ័ស ។
ក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍សកលចំនួន៦២,៩ភាគរយបានថ្កោលទោសចំពោះនិន្នាការ នៃគោលនយោបាយ “អាមេរិកជាអាទិភាព” និងរិះគន់ថា វាមិនអើពើពីផលប្រយោជន៍ស្របច្បាប់ របស់ប្រទេសដទៃ ។ ក្នុងចំណោមអ្នកផ្តល់បទសម្ភាសន៍មកពីអឺរ៉ុប មានចំនួន៥៣,៨ភាគរយយល់ឃើញថា ការដែលសហរដ្ឋអាមេរិកបង្កើត របាំងពាណិជ្ជកម្មបានបង្កផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក ។
អ្នកផ្តល់បទសម្ភាសន៍ ចំនួន៧៨,៨ភាគរយ បានរិះគន់សហរដ្ឋអាមេរិក ដែលប្រើប្រាស់អង្គការសេដ្ឋកិច្ច និងហិរញ្ញវត្ថុអន្តរជាតិ ទៅដាក់សម្ពាធ ខាងសេដ្ឋកិច្ចលើប្រទេសដទៃ ។ អ្នកផ្តល់បទសម្ភាសន៍ ចំនួន៦០,៩ភាគរយថ្កោលទោសសហរដ្ឋអាមេរិកថា បានបង្កការប៉ះទង្គិចខាងភូមិសាស្ត្រ នយោបាយក្នុងក្របខ័ណ្ឌទូទាំងពិភពលោក ហើយអ្នក ផ្តល់បទសម្ភាសន៍ចំនួន៧០,៤ភាគរយយល់ឃើញថា “អនុត្តរភាពបែបអាមេរិក” កំពុងប៉ុនប៉ងធ្វើវិទ្ធង្សនា របៀបរៀបរយអន្តរជាតិ បច្ចុប្បន្ននេះ ៕
