ព័ត៌មានអន្តរជាតិ

ប៉ូឡូញអំពាវនាវ ឲ្យមានការប្រកួតប្រជែង ផ្នែកអាវុធ រវាងអឺរ៉ុបនិងរុស្សី

AFP

បរទេស ៖ យោងតាមការចេញ ផ្សយារបស់ RT នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយថា សហភាពអឺរ៉ុប ត្រូវតែបង្កើនការ កសាងយោធារបស់ខ្លួន និងឈ្នះការប្រណាំង អាវុធប្រឆាំងនឹងរុស្ស៊ី។

សេចក្តីថ្លែងការណ៍ របស់គាត់កើតឡើង ចំពេលមានការអំពាវនាវ កាន់តែខ្លាំងឡើង ដោយមេដឹកនាំអឺរ៉ុបខាងលិច ដើម្បីបង្កើនការចំណាយលើ វិស័យការពារជាតិ ដោយលើកឡើងពីអ្វី ដែលពួកគេពណ៌នាថា ជាការគំរាមកំហែងពីទីក្រុងមូស្គូ។

នៅក្នុងសារដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វ ផ្សាយសង្គមកាលពីថ្ងៃព្រហស្បតិ៍លោក Tusk បានអះអាងថា រុស្ស៊ីបានចាប់ផ្តើមការប្រណាំង សព្វាវុធថ្មីហើយបានទទូចថា EU ត្រូវតែឆ្លើយតប។

លោកTusk បានសរសេរទៀតថាសង្រ្គាម ភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ និងការប្រណាំងសព្វាវុធថ្មីដែលចាប់ផ្តើមដោយលោកPutin បានចាកចេញពីអឺរ៉ុបដោយគ្មាន ជម្រើសហើយដូច្នេះអឺរ៉ុបត្រូវតែត្រៀមខ្លួនសម្រាប់ការប្រណាំងនេះ ហើយរុស្ស៊ីនឹងបាត់បង់ខ្លួនឯង ដូចទៅនឹងសហភាពសូវៀត កាលពី៤០ឆ្នាំមុនសាជាថ្មីម្តងទៀត។

គួរឲ្យដឹងដែរថា ការអត្ថាធិប្បាយរបស់គាត់បានធ្វើឡើងបន្ទាប់ពីសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីបារាំង Emmanuel Macron ដែលការអះអាងថា រុស្ស៊ីបង្កការគំរាមកំហែងដល់សហភាពអឺរ៉ុប ត្រូវបានច្រានចោលដោយទីក្រុងមូស្គូថាជា ការប្រឈមមុខដ៏ខ្ពស់មួយ៕

ប្រែសម្រួល៖ស៊ុនលី

To Top