ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា ប្រទេសចិន ពិតជានឹងចាត់វិធានការតបត ចំពោះសម្ពាធតាមអំពើចិត្ត នៅពេលធ្វើអត្ថាធិប្បាយលើការផ្លាស់ប្តូររបស់សហរដ្ឋអាមេរិក ក្នុងការដាក់ពន្ធបន្ថែមលើទំនិញរបស់ចិន ដោយប្រើបញ្ហាសារធាតុ fentanyl ជាលេស។
លោក វ៉ាង យី បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅខាងក្រៅសម័យប្រជុំលើកទី ៣ នៃសភាប្រជាជនជាតិលើកទី ១៤ ថា “ទំនាក់ទំនងធុរកិច្ចចិន-អាមេរិក គឺផ្អែកលើទំនាក់ទំនងពីរផ្លូវ និងទៅវិញទៅមក។
ដោយលើកឡើងពីសំណាក់ជនជាតិចិនដែលឲ្យដឹងថា “ប្រសិនបើសកម្មភាពរបស់គេបរាជ័យ ចូររកមើលហេតុផលក្នុងខ្លួន” លោក វ៉ាង យី បានជំរុញឱ្យសហរដ្ឋអាមេរិក ពិនិត្យមើលទៅលើអ្វីដែលបានកើតឡើងជាមុនសិន។
លោកបានលើកឡើងថា សហរដ្ឋអាមេរិកគួរតែគិតឡើងវិញ នូវអ្វីដែលខ្លួនសម្រេចបានពីសង្គ្រាមពន្ធដារ និងពាណិជ្ជកម្មប៉ុន្មានឆ្នាំមកនេះ ថាតើឱនភាពពាណិជ្ជកម្មរបស់ខ្លួនបានពង្រីក ឬរួមតូច ថាតើការផលិតរបស់ខ្លួនមានការប្រកួតប្រជែងច្រើន ឬតិច ថាតើអតិផរណាបានកើនឡើង ឬធ្លាក់ចុះ ហើយថាតើជីវិតរបស់ប្រជាជនខ្លួនបានប្រសើរឡើង ឬអាក្រក់៕
ប្រែសម្រួល ឈូក បូរ៉ា
