ព័ត៌មានអន្តរជាតិ

ចិន ប្រឆាំង​ដាច់ខាត​ ការ​ដាក់​ពង្រាយ​មីស៊ីលរយៈ​ចម្ងាយ​មធ្យម ​របស់​អាមេរិក​នៅ​អាស៊ី

AFP

ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា ប្រទេសចិន បានប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះការដាក់ពង្រាយប្រព័ន្ធមីស៊ីល រយៈចម្ងាយមធ្យមរបស់សហរដ្ឋអាមេរិក នៅក្នុងទ្វីបអាស៊ី ហើយការដាក់ពង្រាយនេះមិនត្រូវបានស្វាគមន៍ ដោយបណ្តាប្រទេសក្នុងតំបន់ទាំងនោះទេ។

លោក វ៉ាង យី បានលើកឡើងថា “ជាច្រើនឆ្នាំបានកន្លងផុតទៅចាប់តាំងពីសហរដ្ឋអាមេរិក បានចេញផ្សាយ ‘យុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិក’ របស់ខ្លួន ប៉ុន្តែតើប្រទេសនេះ បានធ្វើអ្វីខ្លះសម្រាប់ប្រទេសក្នុងតំបន់? គ្មានអ្វីទេ លើកលែងតែការបង្កបញ្ហា និងការបង្កើតជម្លោះតែប៉ុណ្ណោះ។

ការលើកឡើងរបស់លោក វ៉ាង យី ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន នៅខាងក្រៅសម័យប្រជុំលើកទី៣ នៃសភាប្រជាជនជាតិលើកទី១៤ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top