ព័ត៌មានអន្តរជាតិ

លោក វ៉ាង យី៖ ចិន នឹងបន្តដើរតួនាទីស្ថាបនា ក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែន

xinhua

ប៉េកាំង៖ និយាយអំពីវិបត្តិអ៊ុយក្រែន រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា ប្រទេសចិន ត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយសហគមន៍អន្តរជាតិ ដោយគិតពីឆន្ទៈរបស់ភាគីជម្លោះ ដើម្បីបន្តដើរតួនាទីស្ថាបនារបស់ខ្លួន ក្នុងការដោះស្រាយវិបត្តិ និងការសម្រេចបាននូវសន្តិភាពយូរអង្វែង។

លោលបានលើកឡើងថា ប្រទេសចិនស្វាគមន៍ និងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែង ដើម្បីសន្តិភាព ខណៈពេលដែលជួបជាមួយសារព័ត៌មាននៅថ្ងៃសុក្រនេះ។ ទន្ទឹម​នឹង​នេះលោក បញ្ជាក់ថា “វា​ក៏​សំខាន់​ដែរ​ក្នុង​ការ​មើល​ឃើញ​ពី​ភាព​ស្មុគស្មាញ​នៃ​មូលហេតុ​នៃ​វិបត្តិ”។

លោកបានបន្ថែមថា “គ្មាននរណាម្នាក់ឈ្នះក្នុងជម្លោះនោះទេ ប៉ុន្តែមនុស្សគ្រប់គ្នាទទួលបានសន្តិភាព។ តុចរចា គឺជាកន្លែងដែលជម្លោះបញ្ចប់ ហើយសន្តិភាពនឹងចាប់ផ្តើម”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top