ព័ត៌មានជាតិ

ឧត្តមនាវីឯក ទៀ សុខា ដឹកនាំប្រតិភូកងទ័ពជើងទឹក ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវចែកជូននាយនាវី នាយនាវីរង និងពលនាវិក មូលដ្ឋានសមុទ្ររាម

ភ្នំពេញ៖លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការ កងទ័ពជើងទឹក នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥​បានដឹកនាំប្រតិភូ កងទ័ពជើងទឹក ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចែកជូននាយនាវី នាយនាវីរង និងពលនាវិក មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ។

To Top