បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ទីភ្នាក់សំងាត់អាមេរិកម្នាក់ត្រូវបានគេរាយការណ៍ កាលពីថ្ងៃអាទិត្យថាបានរងការបាញ់ប្រហារ ពីបុរសម្នាក់នៅជិតអគារសេតវិមានបន្ទាប់ ពីការប្រឈមមុខដាក់គ្នា ដោយប្រដាប់អាវុធ។
ទីភ្នាក់ងារសំងាត់អាមេរិកបានប្រកាសថា ក្រុមមន្ត្រីបានប្រទះឃើញរថយន្តរបស់បុរសនោះ ហើយបានដាក់គាត់នៅក្បែរនោះដោយមានកាំភ្លើងមួយដើមផងហើយនេះ បាននាំឱ្យមានការប្រឈមមុខ ដាក់គ្នាដោយប្រដាប់អាវុធតែម្តង។ ឧបទ្ទវហេតុនេះបានកើតឡើង នៅខាងលិចសេតវិមាន។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ដែរថា ៖កាលពីព្រឹកថ្ងៃសៅរ៍ ប៉ូលីសក្នុងតំបន់បានចែករំលែកព័ត៌មានអំពីបុគ្គលធ្វើអត្តឃាត ដែលអាចនឹងកំពុងធ្វើដំណើរទៅកាន់ទីក្រុង Washington DC ពីរដ្ឋ Indianaហើយនៅពេលមន្ត្រីចុះទៅជិត បុគ្គលម្នាក់នោះក៏មានការផ្ទុះអាវុធកើតឡើង ហើយការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធក៏បានកើតឡើង។
ទោះបីជាយ៉ាងណាក្តី ជាលទ្ធផលជនសង្ស័យ គឺជាអ្នកទទួលរងរបួស និងត្រូវបានគេដឹកទៅ កាន់មន្ទីរពេទ្យក្បែរនោះ ហើយស្ថានភាពរបស់គេនៅ មិនទាន់ដឹងនៅឡើយទេខណៈដែល ហេតុការណ៍នេះ ស្ថិតក្រោម ការស៊ើបអង្កេតបន្តទៀតនៅឡើយ ៕
ប្រែសម្រួល៖ស៊ុនលី
