ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា និងវិទ្យុមិត្តភាព កម្ពុជា-ចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានចាប់ដៃគ្នា ជំរុញការផ្សព្វផ្សាយទេសចរណ៍តាមទម្រង់ “ប្រព័ន្ធផ្សព្វផ្សាយបូកទេសចរណ៍” នេះបើយោងតាមជំលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី Xu Xiaoxia អគ្គនាយិកាវិទ្យុមិត្តភាព កម្ពុជា-ចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន កាលពីរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី និងលោកស្រីអគ្គនាយិកាវិទ្យុមិត្តភាព កម្ពុជា-ចិន បានធ្វើការផ្លាស់ប្តូរទស្សនស៊ីជម្រៅលើការផ្សព្វផ្សាយ ពីសភាពការណ៍នយោបាយ សង្គម សន្តិសុខ ដែលមានសុខសន្តិភាពពេញបរិបូណ៍ និងល្អប្រសើរ ឱកាសវិនិយោគដ៏ល្អប្រពៃ និងគោលដៅទេសចរណ៍ដ៏សំបូរបែបនៅកម្ពុជា ឱ្យបានទូលំទូលាយ ជូនដល់ប្រជាជន និងធុរជនចិន ដើម្បីទាក់ទាញឱ្យមានការធ្វើដំណើរកម្សាន្ត និងមកបណ្តាក់ទុនក្នុងវិស័យទេសចរណ៍ ឱ្យកាន់តែច្រើនឡើងក្នុងឆ្នាំថ្មីនេះ៕






