ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉ន​ នាយទាហានគ្រប់គ្រង កងអនុសេនាតូច កងអនុសេនាធំ ដល់កងការពារព្រំដែន

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉ន នាយទាហានគ្រប់គ្រង កងអនុសេនាតូច កងអនុសេនាធំ ដល់កងការពារព្រំដែន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក (ពេជ្រនិល) ។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានគូសបញ្ជាក់ពីតួនាទី ភារកិច្ច និង សារៈសំខាន់ថ្នាក់កងអនុសេនាតូច កងអនុសេនាធំ និងតួនាទីភារកិច្ច កងការពារព្រំដែន នៅក្នុងពេលអនុវត្តន័ការងារ ជាមូលដ្ឋានចាំបាច់បំផុតក្នុងការដឹកនាំបញ្ជា ការពារអធិបតេយ្យ បូរណភាទឹកដី ជាតិមាតុភូមិ ទប់ស្កាត់រាល់បទល្មើសឆ្លងដែនខុសច្បាប់ និង មានទំនាក់ល្អ ជាមួយបណ្តាប្រទេសភូមិផង របងជាប់ជាមួយ ធ្វើឲ្យតំបន់ព្រំដែន ជាមួយប្រទេសជិតខាង ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ។ ទៀមទាឲ្យប្អូនៗ និងក្មួយៗទាំងអស់ ត្រូវយកចិត្តដាក់ និងប្រកាន់ភ្ជាប់រាល់ បទបញ្ជាថ្នាក់លើ ប្រគល់ជូន បំពេញភារកិច្ច ដោយការទទួលខុសត្រូវខ្ពស់ ៕

To Top